រដ្ឋមន្ត្រីការបរទេសអូស្ត្រាលីអ្នកស្រី Marise Payne បាននិយាយថាប្រទេសអូស្ត្រាលីនឹងមិនទទួលយកការទាមទាររបស់ប្រទេសចិនឱ្យប្តូរគោលនយោបាយដើម្បីចាប់ផ្តើមកិច្ចចរចាទ្វេភាគីឡើងវិញទេ។នេះបើតាមទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ។
អ្នកស្រី Payne បាននិយាយនៅក្នុងសុន្ទរកថាកាលពីល្ងាចថ្ងៃព្រហស្បតិ៍នៅទីក្រុងកង់បេរ៉ាថា៖«យើងត្រូវបានប្រទេសចិនប្រាប់ថាចិននឹងចូលរួមការសន្ទនាកម្រិតខ្ពស់លុះត្រាយើងធ្វើតាមលក្ខខណ្ឌរបស់គេ។ អូស្ត្រាលីមិនមានលក្ខខណ្ឌសម្រាប់ការសន្ទនាទេ។យើងមិនអាចធ្វើតាមលក្ខខណ្ឌរបស់ពួកគេទេឥឡូវនេះ»។
ទំនាក់ទំនងចិននិងអូស្ត្រាលីបានរង្គោះរង្គើបន្ទាប់ពីប្រទេសអូស្រ្តាលីបានហាមមិនឱ្យក្រុមហ៊ុនHuawei បង្កើតបណ្តាញអ៊ីនធឺណេត 5G នៅឆ្នាំ២០១៨ ហើយទំនាក់ទំនងបានធ្លាក់ចុះបន្ថែមទៀតបន្ទាប់ពីរដ្ឋាភិបាលក្រុងកង់បេរ៉ាបានអំពាវនាវកាលពីឆ្នាំមុនឱ្យមានការស៊ើបអង្កេតដោយឯករាជ្យអំពីប្រភពដើមនៃការរាតត្បាតនៃវីរុសកូរ៉ូណាដែលត្រូវបានរាយការណ៍ជាលើកដំបូងនៅភាគកណ្តាលប្រទេសចិនកាលពីឆ្នាំមុន។
ប្រទេសចិនបានឆ្លើយតបដោយយកពន្ធលើទំនិញអូស្ត្រាលីរួមមានស្រានិងគ្រាប់ barley ហើយកំហិតការនាំចូលសាច់គោធ្យូងថ្មនិងផ្លែទំពាំងបាយជូរអូស្ត្រាលី។
ទោះបីជាទំនាក់ទំនងទ្វេភាគីនេះមានភាពតានតឹងក៏ដោយក៏ចិននៅតែជាដៃគូពាណិជ្ជកម្មធំបំផុតរបស់អូស្ត្រាលី៕