ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រទេស​អូស្ត្រាលី​បញ្ជា​ឱ្យ​បិទ​ពាណិជ្ជកម្ម​ក្រុង Melbourne ចំនួន​៦សប្តាហ៍​នៅពេល​ដែល​មាន​ការ​ផ្ទុះ​ឡើង​ជំងឺ​កូវីដ១៩


ប៉ូលិស​និយាយ​ទៅ​កាន់​ស្ត្រី​ម្នាក់​នៅ​អគារ​ស្នាក់​នៅ​រួម​ នៅ​ពេល​មាន​ការ​បិទ​សកម្មភាព​សង្គម​នៅ​ក្នុង​ក្រុង Melbourne ប្រទេស​អូស្រ្តាលី កាលពី​ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០។
ប៉ូលិស​និយាយ​ទៅ​កាន់​ស្ត្រី​ម្នាក់​នៅ​អគារ​ស្នាក់​នៅ​រួម​ នៅ​ពេល​មាន​ការ​បិទ​សកម្មភាព​សង្គម​នៅ​ក្នុង​ក្រុង Melbourne ប្រទេស​អូស្រ្តាលី កាលពី​ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០។

ប្រទេស​អូស្ត្រាលី កំពុង​បញ្ជា​ឱ្យ​បិទ​ទីកន្លែង​ពាណិជ្ជកម្ម​មិន​សំខាន់​នៅក្នុង​ទីក្រុង Melbourne ដែល​ជា​ទីក្រុង​ធំទី២​របស់​ខ្លួន​ចំនួន​៦សប្តាហ៍​ដោយចាប់​ផ្តើម​ពី​ថ្ងៃពុធ​ខាង​មុខ​ទៅ​នៅពេល​ដែល​ពួក​អាជ្ញាធរ​ព្យាយាម​ត្រួតត្រា​ការ​ផ្ទុះឡើង​ដែល​មាន​ជិត​ចំនួន​ពាក់​កណ្តាល​នៃ​ករណី​ឆ្លង​ថ្មី​នៅ​ក្នុង​ប្រទេស។

ពួក​មន្ត្រី​សុខាភិបាល​បាន​រាយការណ៍​នៅថ្ងៃ​ចន្ទ​នេះថា មាន​ការ​ឆ្លង​ជំងឺ​កូវីដ១៩​ថ្មី​ចំនួន​៤២៩​ករណី​ និង​មនុស្ស​ស្លាប់​១៣នាក់​នៅក្នុង​រដ្ឋ Victoria ដែល​រួមមាន​ទីក្រុង Melbourne ផង​ដែរ។

បន្ថែម​ពី​ការ​បិទ​ហាង​លក់​ដូរ​ទំនិញ​ភាគច្រើន ឧស្សាហកម្ម​ផ្សេងៗ​ទៀត​ដូចជា​សំណង់​និង​កន្លែង​ផលិត​សាច់ នឹង​ត្រូវ​កម្រិត​កិច្ចប្រតិបត្តិការ​របស់​ខ្លួន ដោយ​ចាប់ផ្តើម​នៅ​ថ្ងៃ​សុក្រ​ខាង​មុខ​នេះ​ទៅ។

អភិបាល​រដ្ឋ Victoria បាន​ប្រកាស​ពី​មហន្តរាយ​នៃជំងឺ​កូវីដ១៩​នៅទីក្រុង​ Melbourne កាលពី​ថ្ងៃ​អាទិត្យ ហើយ​ដោយមាន​ការរឹតត្បិត​ថ្មី នឹង​ចូល​ជា​ធរមាន​នោះ នាយក​រដ្ឋ​មន្ត្រី​អូស្ត្រាលី​លោក Scott Morrison បាន​និយាយ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា ពួកអ្នក​ធ្វើ​ការងារ​នៅក្នុង​រដ្ឋ Victoria ដែល​មិន​មាន​ថ្ងៃ​ឈប់សម្រាក​ដែល​ទទួល​បាន​ប្រាក់​ហើយ​ត្រូវតែ​ស្ថិត​នៅ​ដាច់ពីគេ​ នឹងអាច​ទទួល​បាន​ប្រាក់​ប្រហែល​១ពាន់​ដុល្លារ។

ការ​ឱ្យ​ប្រាក់​បែប​នេះ ជា​ការលើក​ទឹកចិត្ត​ឱ្យ​ពលរដ្ឋ​គោរព​ការ​ណែនាំ​ដែល​ឱ្យ​ពួកគេ​ស្ថិតនៅ​ផ្ទះ ប្រសិន​បើ ពួកគេ​ធ្វើ​តេស្ត​មាន​មេរោគ​កូរ៉ូណា​វិជ្ជមាន​ ឬ​បង្ហាញ​រោគសញ្ញា​ ជាជាង​មាន​សម្ពាធ​ខាង​ហិរញ្ញវត្ថុ​បន្ត​ធ្វើ​ការងារ​ហើយ​អាច​ចម្លង​មេរោគ​នោះ​ទៅ មនុស្ស​ផ្សេង​ទៀត៕

XS
SM
MD
LG