ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នកតវ៉ា​យ៉ាង​តិច៥៥​នាក់​ត្រូវ​បាន​ចាប់ខ្លួន​បន្ទាប់ពី​ការប៉ះ​ទង្គិច​ជាមួយ​ប៉ូលិស​នៅ​ខាងក្រៅ​ស្ថានកុងស៊ុល​អ៊ីស្រាអែល​នៅ​ទីក្រុង Chicago ​


បាតុករ​គាំទ្រ​ប៉ាឡេស្ទីន​នៅ​ទីក្រុង​ Chicago
បាតុករ​គាំទ្រ​ប៉ាឡេស្ទីន​នៅ​ទីក្រុង​ Chicago

យ៉ាងហោចណាស់​មាន​អ្នកតវ៉ា​៥៥​នាក់​ត្រូវ​បាន​ចាប់ខ្លួន​បន្ទាប់ពី​ការប៉ះទង្គិចគ្នា​ដោយ​ហិង្សា​ជាមួយ​ប៉ូលិស​នៅ​កណ្តាល​ទីក្រុង​ឈីកាហ្គោ​នៅយប់​ទីពីរ​នៃ​សន្និបាត​ជាតិ​គណបក្ស​ប្រជាធិបតេយ្យ។ ស្នងការ​ប៉ូលិស​ទីក្រុង​ Chicago ​លោក Larry Snelling ​បាន​ហៅ​ការប៉ះទង្គិចគ្នា​នៅ​ខាងក្រៅ​ស្ថានកុងស៊ុល​អ៊ីស្រាអែល​កាលពី​ល្ងាច​ថ្ងៃអង្គារ​ថា «គ្រោះថ្នាក់​ដល់​ទីក្រុង​របស់​យើង» ។ លោក Snelling ​បាន​និយាយ​កាលពី​ថ្ងៃពុធ​ថា ​ក្រុមបាតុករ​ «បាន​បង្ហាញ​ឡើង​ដោយ​មាន​ចេតនា​ប្រព្រឹត្ត​អំពើ​ហិង្សា​និង​ការបំផ្លិច​បំផ្លាញ»។ ការចាប់ខ្លួន​នេះ​បាន​ធ្វើឡើង​នៅពេលដែល​គណបក្ស​ប្រជាធិបតេយ្យ​បាន​ជួបប្រជុំគ្នានៅ ​ឯ​សាល​ United Center ដែល​មាន​ចម្ងាយ​ប្រហែលជាង​៣​គីឡូម៉ែត្រ​ពី​ទីនោះ​ នៅយប់​ទីពីរ៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG