ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មនុស្ស​យ៉ាង​ហោច​ណាស់​៣៥នាក់​បាន​ស្លាប់​ដោយ​សារ​ការ​បាក់​ស្ពាន​នៅ​ទីក្រុង Genoa


បុរស​រងរបួស​ម្នាក់​និយាយ​ទៅ​កាន់​អ្នក​សារព័ត៌មាន នៅ​ពេល​លោក​ចាកចេញ​ពី​កន្លែង​កើត​ហេតុ​ដែល​ស្ពាន​នៅ​តាម​មហាវិថី Morandi បាន​បាក់ នៅ​ក្នុង​ក្រុង Genoa កាលពី​ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨។
បុរស​រងរបួស​ម្នាក់​និយាយ​ទៅ​កាន់​អ្នក​សារព័ត៌មាន នៅ​ពេល​លោក​ចាកចេញ​ពី​កន្លែង​កើត​ហេតុ​ដែល​ស្ពាន​នៅ​តាម​មហាវិថី Morandi បាន​បាក់ នៅ​ក្នុង​ក្រុង Genoa កាលពី​ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨។

អាជ្ញាធរ​អ៊ីតាលី​ថ្លែង​ថា មនុស្សយ៉ាង​ហោច​ណាស់​៣៥នាក់​បាន​ស្លាប់​ នៅពេល​ដែល​ស្ពាន​ដែល​រថយន្ត​ឆ្លង​កាត់​ បាន​បាក់​នៅ​ទីក្រុង​កំពង់ផែ​ Genoa កាលពី​ថ្ងៃ​អង្គារ​ ក្នុង​អំឡុង​ពេល​មាន​ព្យុះ​យ៉ាង​ធំ​មួយ។

អនុ​រដ្ឋ​មន្ត្រី​ក្រសួង​ដឹកជញ្ជូន​លោក Edoardo Rixi ថ្លែង​នៅ​ក្នុង​បទ​សម្ភាសន៍​មួយ​ជាមួយ​នឹង​ទូរទស្សន៍ SkyNews24​ ថា៖ «វា​មិន​អាច​ទទួល​យក​បាន​នោះ​ទេ ដែល​ស្ពាន​ដ៏​សំខាន់​មួយ​មិន​បាន​សាងសង់​ឡើង​ ដើម្បី​រារាំង​ការ​បាក់​បែបនេះ»។

រដ្ឋ​មន្ត្រី​ក្រសួង​ដឹកជញ្ជូន​លោក Danilo Toninelli បាន​ថ្លែង​ថា លោក​មាន​អារម្មណ៍​តក់ស្លុត​យ៉ាង​ខ្លាំង​ចំពោះ​សោកនាដកម្ម​នេះ»។

សាក្សី​ឃើញ​ផ្ទាល់​ភ្នែក​មួយ​រូប​បាន​ប្រាប់​ទូរទស្សន៍ Sky Italia ថា លោក​បាន​ឃើញ​យានយន្ត​ ៨ ឬ ៩ គ្រឿង​នៅ​លើ​ស្ពាន​នោះ នៅ​ពេល​ដែល​ស្ពាន​នោះ​បាក់ ដែល​លោក​បាន​ពណ៌នា​ថា ជា​ព្រឹត្តិការណ៍​ដ៏​មហាវិនាស​មួយ។

ទីភ្នាក់ងារ​ព័ត៌មាន ANSA បាន​ចេញផ្សាយ​រូបភាព​ដែល​បង្ហាញ​ពី​ប្រហោង​នៅ​ក្នុង​ស្ពាន​នោះ​ដែល​បាន​បាក់​ចូល​ក្នុង​ទន្លេ ផ្លូវ​រថភ្លើង​និង​អាគារ។

មន្ត្រី​ស្ថានីយ​ពន្លត់​អគ្គីភ័យ​អ្នក​ស្រី Amalia Tedeschi បាន​ថ្លែង​ថា ប្រហោង​នេះ​មាន​ប្រវែង​ប្រមាណ ៨០ ម៉ែត្រ។

អ្នកស្រី Tedeschi បាន​ថ្លែង​ថា មនុស្ស​២នាក់​ត្រូវ​បាន​សង្គ្រោះ​ពី​យានយន្ត​ទាំងរង​របួស ហើយ​សត្វឆ្កែ​ជួយ​សង្គ្រោះ​កំពុង​តែ​ស្វែង​រក​អ្នក​ដែល​នៅ​រស់​រាន​មាន​ជីវិត​ផង​ដែរ។

ទីភ្នាក់ងារ​ព័ត៌មាន ANSA ​បាន​រាយការណ៍​មក​ថា អាជ្ញាធរ​សង្ស័យ​ថា​ សំណង់​ខ្សោយ​ជា​មូលហេតុ​ដែល​បង្ក​ឲ្យ​ស្ពាន​នេះ​បាក់។ ស្ពាន​នេះ​ត្រូវ​បាន​សាងសង់​ឡើង​ក្នុង​ទសវត្សរ៍១៩៦០ ហើយ​ត្រូវ​បាន​ជួសជុល​កាល​ពី​ឆ្នាំ២០១៦៕

XS
SM
MD
LG