រដ្ឋបាលលោក Trump បង្កកជំនួយអភិវឌ្ឍន៍បរទេស
រដ្ឋបាលលោក Trump បានបញ្ជាឱ្យផ្អាកជំនួយអភិវឌ្ឍន៍បរទេសស្ទើរតែទាំងអស់រយៈពេល ៣ ខែរង់ចាំការពិនិត្យឡើងវិញដើម្បីពិនិត្យមើលថា តើជំនួយអ្វីស្របតាមគោលនយោបាយ«អាមេរិកជាអាទិភាព»របស់លោក។ ក្រុមជំនួយ និងអ្នកឃ្លាំមើលសិទ្ធិមនុស្សព្រមានថា វិធានការនេះនឹងធ្វើឱ្យមនុស្សរាប់មិនអស់នៅជុំវិញពិភពលោកប្រឈមហានិភ័យ។ អ្នកស្រី Anita Powell នៃ VOA រាយការណ៍ពីសេតវិមាន។ លោក ម៉ែន គឹមសេង ជូនសេចក្តីប្រែសម្រួល៕