ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាស៊ាន​រៀប​ចំ​ជំនួប​កំពូល​លើក​ទី​២៥​​ របស់​ខ្លួន​នៅ​ប្រទេស​ភូមា


លោក ​Ban Ki-moon ​អគ្គលេខាធិការ​​អ.ស.ប.​ ​ទៅចូលរួម​​កិច្ច​ប្រជុំ​អាស៊ាន​នៅ​​ទីក្រុង​ណៃពីដោ ​ប្រទេស​ភូមា​ ​
លោក ​Ban Ki-moon ​អគ្គលេខាធិការ​​អ.ស.ប.​ ​ទៅចូលរួម​​កិច្ច​ប្រជុំ​អាស៊ាន​នៅ​​ទីក្រុង​ណៃពីដោ ​ប្រទេស​ភូមា​ ​

ជំនួប​កំពូល​លើក​ទី​២៥​របស់​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​កំពុង​ដំណើរការ។ ​ជំនួប​កំពូលបាន​ចាប់​ផ្តើម​ដោយ​ប្រទេស​ម្ចាស់​ផ្ទះ​សម្តែងការ​ព្រួយ​បារម្ភ​អំពី​ទិសដៅ​ដែល​នឹង​មិនអាច​សម្រេច​បាន។

សន្និសីទ​កំពូល​អាស៊ាន ​នេះ​បាន​បើក​ធ្វើ​ឡើង​ដោយ​មានភ្លេង​ជាតិ​ ​ជា​ចម្រៀងមិន​ធ្លាប់ឮហើយ​មានមេដឹកនាំ​និងអ្នកការទូត​អាស៊ី​អាគ្នេយ៍មួយ​ចំនួន​តូច​ប៉ុណ្ណោះ​អាចច្រៀងតាម​បាន។

ការណ៍​នេះ​ឆ្លុះបញ្ចាំង​ពី​បញ្ហា​ប្រឈម​នៃ​សមាជិក​អាស៊ាន​ទាំង១០។ ​៤៨​ឆ្នាំ​ក្រោយ​ពី​ការ​បង្កើត​អាស៊ាន ​អង្គការ​នេះ ​នៅកំពុង​ព្យាយាម​កំណត់គោល​ដៅ​ខ្លួនហើយ​ព្រម​ព្រៀង​លើ​គោលនយោបាយ​ចុះ​សម្រុង​សម្រាប់​សហគមន៍​មាន​ពលរដ្ឋ​ទីទៃ​ពីគ្នា​ជាង​៦រយ​លាននាក់។

​ប្រធានា​ធិបតី​ភូមាជា​ម្ចាស់​ផ្ទះ​សន្និសីទ​កំពូល បាន​ធ្វើ​សុន្ទរកថាដោយ​ប្រយ័ត្ន​ប្រយែង​នៅ​ពេល​បើក​សន្និសីទមួយ​ឆ្នាំ​មុន​ពេល​ចាប់​ផ្តើម​សហគមន៍​សេដ្ឋ​កិច្ច​អាស៊ាន​ដែល​បង្កើត​ទី​ផ្សារ​ដ៏​ធំមួយ។

«បញ្ហា​ប្រឈម​ នៅតែ​មានក្នុង​ការ​អនុវត្ត​តាម​ទិសដៅ​នៅ​សល់​២០​ភាគរយ ​ហើយការ​ដោះ​ស្រាយ​បញ្ហានានាដែល​នឹង​កើត​មានក្នុង​សហគមន៍​អាស៊ាន​ក្រោយ​ឆ្នាំ​២០១៥»។

លោក Thein Sein ​ក៏ធ្វើ​កំណត់​សម្គាល់​ដែលត្រូវ​បាន​បកស្រាយ​ថា​ជា​ការ​ឆ្លុះ​បញ្ចាំងពីការ​រកាំ​ចិត្ត​ក្នុង​ចំណោម​រដ្ឋ​ខ្លះ​ពី​ការយឺតយ៉ាវនៃ​ការ​បញ្ចប់​ក្រម​ប្រតិបត្តិ​សមុទ្រ​ចិន​ខាង​ត្បូង។

​«អាស៊ាន ​ចាំបាច់​ដើរ​តួនាទី​កាន់​តែធំឡើង​នៅ​ឆាក​អន្តរជាតិដោយ​ប្រកាន់​ជំហរ​រួប​រួម​គ្នាដើម្បី​ដោះ​ស្រាយ​ការ​ព្រួយ​កង្វល់​និង​ផលប្រយោជន៍​រួមគ្នា»។

ជាពិសេស ​ហ្វីលីពីន​និង​វៀត​ណាម ​បាន​បង្កើន​ក្តី​កង្វល់​យ៉ាង​ខ្លាំង​ពី​ភាព​មិន​ចាញ់​មិន​ឈ្នះ​ផ្លូវ​នាវា​ចរណ៍​ក្នុង​ផ្ទៃ​ទឹក​មាន​ជម្លោះដែល​ពាក់​ព័ន្ធ​នឹង​នាវា​ចិន។

​ជំនួប​អាស៊ាន ​នឹង​ត្រូវ​ធ្វើ​ឡើង​បន្ទាប់​ពី​សន្និសីទ​កំពូល​អាស៊ី​ខាងកើត​លើក​ទី៩​នៅ​ថ្ងៃ​ព្រហស្បត៍​ ដែល​ត្រូវ​ធ្វើ​នៅ​ទី​នោះ​ដែរ។

​ប្រ​ធានា​ធិបតី​អាមេរិក ​បារ៉ាក់ ​អូបាម៉ា ​នឹង​ចូល​រួម​សន្និសីទ​នេះ ​រួម​ជាមួយ​មេដឹក​នាំ​ផ្សេង​ទៀត​ដូចជា ​នាយក​រដ្ឋ​មន្រ្តី​ចិន ​ប្រធានាធិបតី​កូរ៉េខាង​ត្បូង និង​នាយក​រដ្ឋ​មន្រ្តី​អូស្រ្តាលី ​ឥណ្ឌា ​ជប៉ុន​និង​រុស្ស៊ី៕

លោកជឹង​ ប៉ូជីន​ប្រែសម្រួល​

XS
SM
MD
LG