ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រទេសចិន​ត្រៀម​ខ្លួន​សងសឹក​ នៅ​ស្រប​ពេល​មាន​ភាព​តានតឹង​ផ្នែក​ពាណិជ្ជកម្ម​ជាមួយ​សហរដ្ឋអាមេរិក


លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ដូណាល់ ត្រាំ ថ្លែង​សុន្ទរកថា​ប្រចាំ​ឆ្នាំ​ជា​លើក​ទី១​ស្តី​ពី​ «ស្ថានភាព​សហព័ន្ធ» នៅ​ក្នុង​វិមាន​សភា Capitol កាលពី​ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨។
លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ដូណាល់ ត្រាំ ថ្លែង​សុន្ទរកថា​ប្រចាំ​ឆ្នាំ​ជា​លើក​ទី១​ស្តី​ពី​ «ស្ថានភាព​សហព័ន្ធ» នៅ​ក្នុង​វិមាន​សភា Capitol កាលពី​ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨។

នៅស្រប​ពេល​ដែល​ភាពតានតឹង​ផ្នែក​ពាណិជ្ជកម្ម​កំពុង​កើនឡើង​រវាង​សហរដ្ឋអាមេរិក និង​ចិន​នោះ​មាន​ការ​ព្រួយ​បារម្ភ​កើតឡើង​ក្នុង​ចំណោម​ក្រុមហ៊ុន​បរទេស​ នៅក្នុង​ប្រទេស​ចិន​ ថា​សង្គ្រាម​ពាណិជ្ជកម្ម​ដែល​អាច​នឹង​កើតឡើង​រវាង​ប្រទេស​ទាំងពីរ​ អាច​នឹង​មាន​ផល​ប៉ះពាល់​ដល់​អាជីវកម្ម​របស់​ពួកគេ។

លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក Donald Trump បាន​បង្កើន​សម្ពាធ​ពាណិជ្ជកម្ម​លើ​ប្រទេសចិន​ ហើយ​មន្ត្រី​ជាន់ខ្ពស់​របស់​សេតវិមាន​បាន​ថ្លែង​ថា​ មេដឹកនាំ​សហរដ្ឋ​អាមេរិក និង​បញ្ជាក់​ពី​ការ​ធ្វើ​ពាណិជ្ជកម្ម​ដោយ​យុត្តិធម៌» នៅក្នុង​សុន្ទរកថា​ស្តី​ពី​ស្ថានភាព​សហព័ន្ធ​នៅ​យប់​ថ្ងៃ​អង្គារ។

លោក Trump បាន​ដាក់​ចេញ​រួច​មក​ហើយ​នូវ​អ្វី​ដែល​អាច​ត្រូវ​បាន​គេ​ជឿ​ថា​ ជា​ការបើក​ការ​ប្រកួតប្រជែង​ក្នុង​វិស័យ​ពាណិជ្ជកម្ម ​ដែល​នា​ពេល​ថ្មីៗ​នេះ​បាន​បន្ថែម​ពន្ធ​លើ​ការ​នាំចូល​បន្ទះ​សូឡា​ និង​ម៉ាស៊ីន​បោក​ខោអាវ។ វិធានការណ៍​បន្ថែម​លើ​វិស័យ​ពាណិជ្ជកម្ម​នឹង​ត្រូវ​ប្រកាស​ឡើង​ក្នុង​ពេល​ឆាប់ៗ​នេះ។

លោក William Zarit ប្រធាន​សភាពាណិជ្ជកម្ម​អាមេរិក​នៅក្នុង​ប្រទេស​ចិន​បាន​ថ្លែង​ថា «ប្រសិន​បើ​ការណ៍​នេះ​នៅ​តែ​បន្ត​ទៅ​មុខ​ទៀត​នោះ ​ក្រុមមន្ត្រី​ក្នុង​ប្រទេស​ចិន​បាន​ប្រាប់​ខ្ញុំ​ថា​ នឹង​មាន​ការ​សងសឹក​ត្រឡប់​ទៅ​វិញ។ ហើយ​ពួកគេ​បាន​ប្រាប់​ទៅ​ភាគី​ពាក់ព័ន្ធ​នានា​ថា​ ប្រសិន​បើ​ចិន​ចង់​សងសឹក​មែន​នោះ​ គេ​នឹង​ចាត់​វិធានការណ៍​ដែល​មាន​ភាព​ចាស់ទុំ​ និង​ជាក់លាក់​ ដែល​នឹង​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​របស់​ចិន​នោះ​ទេ»។

៧៨ភាគរយ​នៃ​អ្នកឆ្លើយ​សំណួរ​បាន​យល់​ថា​ទំនាក់ទំនង​រវាង​សហរដ្ឋអាមេរិក​ និង​ចិន​ពិត​ជា​មាន​សារៈសំខាន់​ណាស់​ បើ​ប្រៀបធៀប​ទៅនឹង​កាល​ពី​ឆ្នាំ២០១៥​មាន​ត្រឹម​តែ៦៤ភាគរយ​នោះ៕

XS
SM
MD
LG