ខណៈអាយុរៀបការកើនឡើង ស្ត្រីនៅអាហ្វ្រិកខាងត្បូងចោទសួរថា «អ្នកណាត្រូវការរៀបការ»?
អាយុរៀបការសម្រាប់ស្ត្រីនៅប្រទេសអាហ្វ្រិកខាងត្បូងបានកើនឡើង ដែលអាយុ៣២ឆ្នាំជាអាយុមេដ្យានសម្រាប់អ្នករៀបការដំបូង ដែលកើនឡើងពីអាយុ៣០ឆ្នាំ បើធៀបនឹង៥ឆ្នាំមុន។ វាគឺជាផ្នែកមួយនៃនិន្នាការសាកលនៅក្នុងបណ្តាប្រទេសអភិវឌ្ឍន៍ ដែលការកើនឡើងនៃភាពជោគជ័យផ្នែកអប់រំនិងប្រាក់ចំណូលរបស់ស្ត្រីធ្វើឲ្យអាយុរៀបការរបស់ស្ត្រីក៏កើនឡើងផងដែរ។ អ្នកស្រី Anita Powell នៃ VOA ជួបជាមួយនឹងស្ត្រីជាច្រើនដែលថ្លែងថា ពួកគេមិនប្រឆាំងនឹងការរៀបការទេ ប៉ុន្តែពួកគេមិនមែនរៀបការដោយស្រួលៗនោះទេ»។ អ្នកនាង ស្រេង លក្ខិណា ជូនសេចក្តីប្រែសម្រួល។