ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បាតុកម្ម​វាយ​បំផ្លាញ​រោងចក្រ​ចិន​នៅ​វៀតណាម


រថយន្ត​ពន្លត់​អគ្គិសនី​​ចត​នៅ​ក្បែរ​រោងចក្រ​ស្បែក​ជើង​របស់​ជនជាតិ​ចិន​​ដែល​ត្រូវ​ខ្ទេចខ្ទាំ​នៅ​ខេត្ត Binh Duong ភាគ​ខាង​ត្បូង​របស់​ប្រទេស​វៀតណាម កាល​ពី​ថ្ងៃ​ទី​១៤ ខែ​ឧសភា ឆ្នាំ​២០១៤។
រថយន្ត​ពន្លត់​អគ្គិសនី​​ចត​នៅ​ក្បែរ​រោងចក្រ​ស្បែក​ជើង​របស់​ជនជាតិ​ចិន​​ដែល​ត្រូវ​ខ្ទេចខ្ទាំ​នៅ​ខេត្ត Binh Duong ភាគ​ខាង​ត្បូង​របស់​ប្រទេស​វៀតណាម កាល​ពី​ថ្ងៃ​ទី​១៤ ខែ​ឧសភា ឆ្នាំ​២០១៤។
ក្រុម​អាជ្ញាធរ​វៀតណាម​បាន​អំពាវនាវ​ឲ្យ​មាន​ភាព​ស្ងប់ស្ងាត់​បន្ទាប់​ពី​មាន​កម្មករ​ រោងចក្រ​រាប់ពាន់​នាក់​នៅភាគ​ខាងត្បូង​ប្រទេស​វៀតណាម​បាន​វាយ​ប្រហារ​រោង ចក្រ​ដែល​ពួកគេ​ជឿ​ថា​ជា​កម្ម​សិទ្ធិ​របស់​ជនជាតិ​ចិន។​

ការ​ប៉ះបោរ​បាន​ផ្ទុះ​ឡើង​ក្នុងខេត្ត​ ប៊ិញ ឌួង​ដែល​ជា​មជ្ឈមណ្ឌល​រោង​ចក្រ​សំខាន់​បំផុត​មួយ​ក្នុង​ប្រទេស​វៀតណាម។

សប្តាហ៍​នេះ ​មាន​ផ្លាក​មួយ​ត្រូវ​គេ​បិទ​នៅ​ក្លោង​ទ្វារ​រោងចក្រ​ដើម្បី​ព្យាយាម​ បញ្ជៀស​ការ​វាយ​ប្រហារ ​ដោយ​សរសេថា ​«យើង​ជា​ពលរដ្ឋ​កូរ៉េ​ខាង​ត្បូង​ មិន​មាន​មន្ត្រី​ចិន​ធ្វើ​ការ​ក្នុង​ក្រុមហ៊ុន​របស់​យើង​ទេ»។

ផ្លាក​ផ្សេង​ទៀត​បង្ហាញ​ទង់ជាតិ​ជប៉ុន​ ហើយ​នឹង​សរសេរ​ពាក្យថា​ «យើង​គាំទ្រ​វៀត​ណាម​ជា​ដរាប»។

រូបភាព​សញ្ញា​ទាំងនោះ​ត្រូវគេ​ចែកផ្សាយ​យ៉ាង​ទូលំទូលាយ​លើ​ប្រព័ន្ធ​ Facebook ខណៈ​ពេល​ដែល​រោងចក្រ​បរទេស​ជាច្រើន​ព្យាយាម​ធ្វើ​អ្វីៗ​កុំឲ្យ​ពួក​បាតុករ​ច្រឡំ​ថា​ជាក្រុម​ហ៊ុន​ចិននោះ។​

សេចក្តី​រាយ​ការណ៍​នានា​និយាយ​ថា​មាន​ក្រុម​កម្មករ​រហូត​ដល់​២ម៉ឺននាក់​បាន ចេញ​មកធ្វើ​បាតុកម្ម​នៅតាម​ដងផ្លូវ​ប្រឆាំង​នឹង​ការ​ដាក់​ឧបករណ៍​ខួងយក​ប្រេង​របស់​រដ្ឋាភិបាល​ចិន​លើដែន​ទឹក​ប្រទេស​វៀតណាម។​ ក្រុម​បាតុករ​ទាំង​នោះ​បាន​តម្រង់​គោលដៅ​លើ​រោងចក្រ​ចិន​តៃវ៉ាន់​និង​ចិន​ហុងកុង​ ដោយ​ជឿ​ថា​រោងចក្រ​ទាំង​នោះ​ជា​កម្មសិទ្ធិ​របស់​ចិន​ដីគោក។

កាសែត​ Tuoi Tre ​គ្រប់គ្រង​ដោយរដ្ឋ​បាន​បោះពុម្ភ​ផ្សាយ​លើ​គេហទំព័រ​ជា​ភាសា​អង់គ្លេស​របស់ខ្លួន​កាល​ពី​ថ្ងៃពុធ​ បញ្ជាក់​ថា​ មាន​ក្រុម​បាតុករ​ខ្លះ​បាន​សម្រុក ​ចូល​ទៅ​ក្នុង​អគារ​ការិយាល័យ​ បំបែក​កញ្ចក់​និង​វាយ​កម្ទេច​សម្ភារៈ​មាន​តម្លៃ​ជា​ ច្រើន»។

នៅ​ក្នុង​សេចក្តី​រាយការណ៍​របស់​កាសែត ​ថាញ់ នៀន​ (Thanh Nien) ​បាន​ផ្សាយ​ថា ​មនុស្ស​ខ្លះ​បាន​ឆក់​ឱកាស​ពី​ភាព​ចលាចល​នោះ​ លួចប្លន់​ និង​ប្រព្រឹត្ត​ការ​ដុត បំផ្លាញ ​ហើយ​នឹង​វាយ​ធ្វើ​បាប​សន្តិសុខ​រោងចក្រ​ផងដែរ។​

ស្ត្រី​ម្នាក់​ដែល​ជា​សាក្សី​នៅ​ឯ​បាតុកម្ម​ តែ​មិន​ចង់​ប្រាប់​ឈ្មោះ​ បាន​ថ្លែង​ថា​ ស្ថានការណ៍​មួយ​ថ្ងៃ​ ពីរ​ថ្ងៃ​កន្លងមក​នេះ​មាន​ភាពច្របូក​ច្របល់​ណាស់។

អ្នកស្រី​ថ្លែងថា​អ្នកស្រី​ព្រួយបារម្ភ​អំពីក្រុម​កម្មករ​ក្នុង​រោងចក្រ​ចិន​ជាច្រើន​ដែល វាយ​សម្រុក​ចូល​ហើយអ្វី​ផ្សេង​ទៀត​អំពីរឿង​នេះ​អាច​នាំឲ្យ​កើត​ឡើង​បាន។

ក្រសួងការ​បរទេស​ចិន​តៃវ៉ាន់​បាន​ជំរុញ​ឲ្យអ្នក​វិនិយោគ​ចិនតៃវ៉ាន់​ក្នុង​ប្រទេស វៀតណាម​ដាក់​ផ្លាក​សញ្ញាថា​ «តៃវ៉ាន់» ​ខាងក្រៅ​រោងចក្រ​ពួកគេ ​ដើម្បី​បញ្ជៀស ការភ័ន​ច្រឡំ​ថាជា​ជនជាតិ​ចិនដីគោក។​ នេះបើ​យោង​តាម​សេចក្តី​រាយ​ការណ៍ របស់​សារព័ត៌មាន​រដ្ឋ។

ក្នុង​ទីក្រុង​ប៉េកាំង​វិញ ​រដ្ឋាភិបាល​ចិនបាន​សម្តែង​ការព្រួយ​បារម្ភ​យ៉ាងខ្លាំង​ចំពោះ​ព្រឹត្តិ​ការណ៍​ដែលបាន​កើតឡើង។​ អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​ចិន​ ហ៊ូ ឈុននីង​ បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ជាប្រចាំ​ថ្ងៃ​កាលពី​ថ្ងៃពុធ​ថា៖​

«ចិន​បាន​ទទូច​ឲ្យ​អាជ្ញាធរ​វៀតណាម​ធ្វើអ្វីៗ​ទាំងអស់​ដែល​អាច​ធ្វើ​ទៅ​បាន​ដើម្បី​បញ្ឈប់​សកម្មភាព​កើត​មាន​ដូច្នោះ​ ដាក់ទោស​ទណ្ឌ​ដល់អ្នក​ទទួល​ខុសត្រូវ​ ធានា ​សន្តិសុខ​ដល់​ក្រុមហ៊ុន​ចិននិង​បុគ្គលិក»។

អាជ្ញាធរ​វៀតណាម​បាន​ទទូច​ភ្លាមៗ​ឲ្យមាន​ភាព​ស្ងប់ស្ងាត់​ ហើយបាន​បញ្ជូន​ក្រុម ប៉ូលិស​អន្តរាគមន៍​ផងដែរ។​ បណ្តាញ​ព័ត៌មាន​ក្នុង​ស្រុក​បាន​រាយការណ៍​កាល​ពី​ រសៀល​ថ្ងៃពុធ​ថា ​មាន​មនុស្ស​ចំនួន​១៩១​នាក់​ត្រូវ​ចាប់​ខ្លួន​ ចោទ​ប្រកាន់​ពី​បទ​ធ្វើ​ ឲ្យ​បាត់​សណ្តាប់​ធ្នាប់​សារធារណៈ ​និងញុះ​ញង់​កម្មករ​ឲ្យ​មាន​ការ​បំផ្លិច​បំផ្លាញ​ ទ្រព​សម្បត្តិ។

តែ​ការ​ធ្វើ​ឲ្យ​មាន​ភាព​ស្ងប់ស្ថាត់​ចំពោះការ​បះបោរ​ប្រឆាំង​នឹង​ចិន​ វា​មិន​គ្រាន់​តែ​ ជា​ផល​ប្រយោជន៍​សម្រាប់​វៀតណាម​ តែក៏​ក្នុងន័យ​ថា​សម្រាប់​ភាព​ស្ងប់ចិត្ត​របស់ ក្រុមអ្នក​វិនិយោគ​បរទេស​ផងដែរ។

បើ​ទោះបី​ជា​ជម្លោះ​លើ​បញ្ហា​ឧបករណ៍​ខួង​ប្រេង​គឺ​ជា​បញ្ហា​អធិបតេយ្យ​ភាព​មែន​ តែ​នៅ​មាន​បញ្ហ​ាធំ​ជាងនេះ​ផងដែរ​ ដែល​ស្ថិតនៅ​ជ​ាការ​ប្រឈម​ផង​នោះ។

ប្រទេស​ចិនជា​ដៃគួរ​ពាណិជ្ជកម្ម​ដ៏ធំបំផុត​របស់​វៀតណាម​ ដោយ​ផ្តល់​ប្រយោជន៍ មកវិញ​ដល់ទៅ​៥០​ពាន់​លាន​ដុល្លារ​សរអា​ក្នុង​ឆ្នាំ២០១៣ ​ដោយ​កើនឡើង​ដល់ ទៅ​២២ ​ភាគរយ​ ក្នុងដើម​ឆ្នាំនេះ។​ នេះបើ​យោងទៅ​លើ​ការិយាល័យ​ស្ថិតិ​រដ្ឋ។

អ្នក​សេដ្ឋកិច្ច​ Le Dang Doanh​ ថ្លែងថា​ប្រសិនបើ​ ចិនដាក់​កម្រិត​ការ​នាំចេញ ទៅកាន់​ប្រទេស​វៀតណាម​ វាជារឿង​ធ្វើឲ្យ​ប៉ះពាល់​ដ៏ធ្ងន់ធ្ងរ​សម្រាប់​សេដ្ឋកិច្ច វៀតណាម។​ អាក់

«លោក​ថ្លែងថា​ បើយោង​ទៅលើ​សកម្មភាព​គគ្លើន​របស់ចិន​កន្លងមក​លោក​បញ្ជាក់​ថា​លោក ​មិន​បោះបង់​ចោល​លទ្ធភាព​ដែលថា​ចិនអាច​ប្រើប្រាស់​កម្លាំង​សេដ្ឋកិច្ច​ខ្លួន ​ដើម្បី​ដាក់​សម្ពាធ​លើ​ប្រទេស​វៀតណាម។​ ហើយ​រដ្ឋាភិបាល​គួរ​ចាត់​វិធាន​ការសកម្ម​ នានា​ដើម្បី​បង្រួម​ការខាត​បង់​នោះ»។

បើទោះ​ជាក្រុម​អាជ្ញាធរ​និយាយ​ថា​ភាព​ស្ងប់ស្ងាត់​ត្រូវគេ​ធ្វើឲ្យ​ប្រសើរ​វិញមែន​ក្នុង ខេត្ត​ ប៊ិញ ឌួង​ តែ​សេចក្តី​រាយ​ការណ៍​នានា ​ដែលគេ​ផ្សព្វផ្សាយ​តាម​ប្រព័ន្ធ បណ្តាញ​សង្គម​នៅតែ​បញ្ជាក់ថា​ក្រុម​កម្មករ​កំពុង​ធ្វើការ​តវ៉ា​ក្នុង​ខេត្ត ​វុង តាវ​ទៀត ដែលជា​ខេត្ត​តំបន់​ឆ្នេរ​សមុទ្រ​ស្ថិតនៅ​ភាគខាង​ត្បូង​ប្រទេស​វៀតណាម ​ហើយ នឹងខេត្ត​ ថៃ ប៊ិញ​ភាគខាង​ជើង​ប្រទេស​វៀតណាម៕

ប្រែ​សម្រួល​ដោយ សុខ ខេមរា
XS
SM
MD
LG