ហាណូយ —
ភាពតានតឹងកំពុងកើនឡើងក្នុងប្រទេសវៀតណាមដោយសារតែមានការធ្វើបាតុកម្មជាច្រើនត្រូវគេរាយការណ៍មកថាបានកើតឡើងទូទាំងប្រទេស ចំពេលមានរឿងជម្លោះរបស់ប្រទេសជាមួយនឹងចិនលើបញ្ហាការកសាងរោងចក្រ ខួងយកប្រេងរបស់ចិនដែលគេដាក់នៅជិតប្រជុំកោះបារ៉ាស្សែលនោះ។
បើយោងតាមសារព័ត៌មានក្នុងស្រុកក្នុងទីក្រុងហាណូយ មានកម្មកររោងចក្ររាប់ពាន់នាក់នៅតាមបណ្តារោងចក្រចិនហុងកុងនិង ចិនតៃវ៉ាន់នៅភាគខាងត្បូងប្រទេសវៀតណាមបានធ្វើបាតុកម្មតាមដងផ្លូវ ដោយអំពាវនាវឲ្យចិនរុះរើសម្ភារៈខួងយកប្រេងរបស់រដ្ឋចេញពីដែនទឹកវៀតណាម។
សណ្ឋាគារល្បីល្បាញមួយនៅតំបន់ក្រុងឆ្នេរសមុទ្រក៏បានបដិសេធមិនទទួល ភ្ញៀវចិនដែរ ហើយក្រុមទេសចរណ៍វៀតណាមក៏លុបចោលដំណើរកម្សាន្ត ទៅកាន់ប្រទេសចិនដែរ។
នៅចុងសប្តាហ៍នេះ ពលរដ្ឋរាប់រយនាក់បានធ្វើបាតុកម្មនៅខាងក្រៅបរិវេណ ស្ថានទូតចិនក្នុងទីក្រុងហាណូយ ដែលជាបាតុកម្មស្រដៀងគ្នានឹងបាតុកម្មដែលកំពុងកើតឡើងនៅពាសពេញប្រទេសដែរ។ បាតុកម្មជាច្រើនទៀតរំពឹងថានឹងធ្វើឡើងនៅសប្តាហ៍នេះ។
បណ្តាញព័ត៌មានគ្រប់គ្រងដោយរដ្ឋប្រទេសវៀតណាមជាធម្មតាតែងតែស្ងប់ស្ងាត់ចំពោះការផ្សព្វផ្សាយអំពីរឿងពាក់ព័ន្ធនឹងទំនាក់ទំនងការទូតជាមួយ ប្រទេសចិន។ តែនៅសប្តាហ៍នេះមានការពង្រីកការផ្សព្វផ្សាយអំពីបញ្ហាប្រឈម មុខដាក់គ្នានិងបាតុកម្មនានា។ អ្នកជំនាញការអំពីបញ្ហាវៀតណាមហើយជាអតីត អ្នកការទូតសរអា លោក ដេវីដ ប្រោន (David Brown) ថ្លែងថា សេចក្តីរាយការណ៍បឋមៗអំពីរឿងខួងយកប្រេងដំបូងមិនសូវត្រូវគេបញ្ចេញទេ តែក្រោយមកមានការផ្លាស់ប្តូរយ៉ាងលឿន។
«រឿងនេះមកពីបុរសម្នាក់ធ្វើការនៅក្នុងកាសែតដែលមានអ្នកអានច្រើនជាងគេ មួយ ដែលនិយាយថាពួកគេត្រូវគេប្រាប់ថាពួកគេអាចបោះពុម្ភផ្សាយអ្វីៗដែល គេទទួលបានពីជនបរទេស។ តែពួកគេត្រូវតែប្រយ័ត្នប្រយែងផងដែរអំពីអ្វីដែល ពួកគេសរសេរ។ នេះជាអ្វីដែលបានកើតឡើងនៅថ្ងៃដំបូង»។
គណបក្សកុម្មុយនិស្តវៀតណាមបានគូសបញ្ជាក់អំពីសារៈសំខាន់ផ្នែកនយោបាយនិងសេដ្ឋកិច្ចជាយូរមកហើយអំពីអ្វីដែលខ្លួនហៅថា «សមុទ្រខាងកើត» ដែលជាតំបន់ត្រូវគេជឿថាជាតំបន់សម្បូណ៌ប្រេងនិងឧស្ម័ននោះ។
ទោះជាយ៉ាងណាក៏ដោយ ប្លុក ១៤៣ ដែលចិនយកឧបករណ៍ខួងយកប្រេង HD 981 ដែលជាកម្មសិទ្ធិរបស់រដ្ឋាភិបាលចិនទៅដាក់នៅទីនោះកាលពីដើមខែនេះ មិនទាន់បានតំឡើងនៅឡើយទេ។
លោកសាស្ត្រាចារ្យ Carl Thayer មកពីសាកលវិទ្យាល័យការពារជាតិអូស្ត្រាលីថ្លែងថា មានការព្រមព្រៀងគ្នាក្នុងចំណោមអ្នកគ្រប់គ្រងឧស្សាហកម្មប្រេងដែលថា តំបន់នោះមិនអាចផ្តល់ផលប្រយោជន៍ច្រើនដូចការរំពឹងទុកទេ។
«ប្លុក ១៤៣ មិនត្រូវបានតំឡើងនៅឡើយទេ។ វៀតណាមបានបង្កើតការខិតខំប្រឹងប្រែងតិចតួចដើម្បីធ្វើការអភិវឌ្ឍ។ ដូច្នេះនិយាយពាក្យម្យ៉ាងទៀតគឺពួកគេគ្រាន់តែតវ៉ាគ្នាដើម្បីរក្សាតំបន់សេដ្ឋកិច្ចផ្តាច់មុខប៉ុណ្ណោះ។ ប្រសិនបើគេទៅប្លុកជាប់នោះ គេឃើញមានប្រតិបត្តិការកំពុងដំណើរការនៅទីនោះ។ ក្រុមហ៊ុន ExxonMobil ស្ថិតនៅចម្ងាយតែប៉ុន្មានប្លុកតែប៉ុណ្ណោះ»។
មានអ្នកសង្កេតការណ៍ខ្លះបានទស្សន៍ទាយថា ទង្វើដូច្នេះបាននាំមុខដោយ ក្រុមហ៊ុនរុករកប្រេងជាតិប្រទេសចិន ហៅថា China National Offshore Oil Company ឬហៅថាCNOOC។ ទោះជាយ៉ាងណាក៏ដោយ លោក Thayer ជំទាស់។
«ខ្ញុំបានឮថាក្រុមហ៊ុន CNOOC នៅពេលសួរអំពីការទៅវិនិយោគនៅទីនោះ បាន ប្រកែកជាបឋមថាទេ។ វាជាការចំណាយថ្លៃក្នុងការប្រតិបត្តិការពេលវេលាវែង ហើយទីតាំងនោះមិនមែនជាតំបន់អាទិភាពខ្ពស់របស់គេផង។ បន្ទាប់មកពួកគេ ត្រូវបានបញ្ជាឲ្យចូលទៅវិញ»។
លោក Thayer ថ្លែងថាបញ្ហានេះគឺជារឿងអធិបតេយ្យភាព មិនមែនជាការរក ចំណេញខាងសេដ្ឋកិច្ចទេ។
នេះជាសារដែលបញ្ជាក់ម្តងហើយម្តងទៀតដោយបណ្តាញព័ត៌មានវៀតណាម នៅចុងសប្តាហ៍នេះ ដែលបានចងភ្ជាប់យុទ្ធសាស្ត្ររដ្ឋាភិបាលទៅនឹងការស្វែង រកការគាំទ្រជាអន្តរជាតិ ដើម្បីប្រឆាំងនឹងចិន ហើយនឹងការជាប់ពាក់ព័ន្ធនឹងការតំឡើងសាច់ដុំផ្នែកយោធា។
នៅឯកិច្ចប្រជុំនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ឬអាស៊ានក្នុងប្រទេសភូមា លោកនាយករដ្ឋមន្ត្រី Nguyen Tan Dung បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ មួយដោយថ្លែងថានេះជាស្ថានការណ៍គ្រោះថ្នាក់ខ្លាំងណាស់ដែលកំពុងកើត ឡើង ហើយវាជារឿងគំរាមទៅដល់សន្តិភាព ស្ថិរភាពនិងសន្តិសុខផ្លូវនាវាចរណ៍ ហើយនឹងសុវត្ថិភាពតំបន់សមុទ្រខាងកើត»។
ឧត្តមសេនីយ៍ទោ Le Van Cuong អតីតប្រធានស្ថាប័ន យុទ្ធសាស្ត្រសន្តិសុខនៃ ក្រសួងសាធារណៈការនិយាយថានាយករដ្ឋមន្ត្រីបានបញ្ជាក់ច្បាស់ហើយដោយ អំពាវនាវឲ្យមានការជួយពីអន្តរជាតិ។
«លោកថ្លែងថា ការឆ្លើយតបមុនៗរបស់វៀតណាមមិនបានធ្វើឲ្យសមស្របនឹងស្ថានការណ៍ដ៍ធ្ងន់ធ្ងរ តែពេលនេះជារឿងផ្សេងគ្នា»។
ទោះជាយ៉ាងណាក៏ដោយនៅឯក្រសួងការបរទេសចិន នៅសប្តាហ៍នេះ អ្នកនាំ ពាក្យ ហួរ ជននីង (Hua Chunying) បានប្រាប់ក្រុមអ្នកយកព័ត៌មានកាលពីថ្ងៃ ច័ន្ទថាសមុទ្រភាគខាងត្បូងប្រទេសចិន មិនមែនជាបញ្ហារវាងចិននិងប្រជាជាតិ អាស៊ានទេ។
«លោកស្រីថ្លែងថា ចិនមានការយល់ព្រមគ្នាជាមួយបណ្តាប្រទេសអាស៊ានក្នុង ការធានាសុវត្ថិភាពនិងស្ថិរភាពក្នុងដែនសមុទ្រ»។
ក្នុងប្រទេសវៀតណាម មានក្តីបារម្ភអំពីភាពតានតឹងអាចបន្តកើនឡើង។ នៅឯ សន្និសីទព័ត៌មានមួយក្នុងទីក្រុងហាណូយ លោក Cuong និយាយថា មានពលរដ្ឋជាច្រើនបារម្ភអំពីអតុល្យភាពកម្លាំងយោធារវាងវៀតណាមនិងចិន។ តែលោកថ្លែងថា ប្រទេសវៀតណាមក្នុងប្រវត្តិសាស្ត្រធ្លាប់មានជោគជ័យ។
«លោកថ្លែងថាលោកជឿថា វៀតណាមគ្មានអ្វីត្រូវព្រួយបារម្ភអំពីរឿងអ្វីទេ។ ប្រសិនបើពិភពលោកដាក់ចិនឲ្យនៅឯកោ លោកសួរថា តើចិនរស់យ៉ាងម៉េច?»។
លោកបានប្រៀបធៀបសេដ្ឋកិច្ចអន់ថយរបស់វៀតណាមទៅនឹងប្រទេសនានា ដូចជាបារាំង ដែលវៀតណាមបានឈ្នះសង្គ្រាមកាលពីឆ្នាំ១៩៥៤ ហើយនឹង សហរដ្ឋអាមេរិកក្នុងទសវត្សរ៍១៩៧០៕
ប្រែសម្រួលដោយ សុខ ខេមរា