ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មាន​ការ​ខឹង​សម្បារ ​បន្ទាប់ពី​បាតុករ​ចូល​លុក​ក្នុង​អគារ​ក្រុម​ប្រឹក្សា​នីតិបញ្ញត្តិ​ក្រុង​ហុងកុង


ប៉ូលិសឈរយាមពីខាងមុខអគារក្រុមប្រឹក្សានីតិបញ្ញត្តិ បន្ទាបពីបាតុករចូលលុកលុយ កាលពីថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៩។
ប៉ូលិសឈរយាមពីខាងមុខអគារក្រុមប្រឹក្សានីតិបញ្ញត្តិ បន្ទាបពីបាតុករចូលលុកលុយ កាលពីថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៩។

នៅ​ក្រោយ​មនុស្ស​ប្រមាណ​កន្លះលាន​នាក់​បានចូលរួម​ក្នុង​ការ​ដើរ​ធ្វើបាតុកម្ម​ប្រចាំ​ឆ្នាំ​ដើម្បី​ឧបត្ថម្ភផ្ចុង​ផ្តើម​លទ្ធិ​ប្រជាធិបតេយ្យ មនុស្ស​រាប់សិប​នាក់បានវាយ​បំបែក​កញ្ចក់​ក្រាស់​នៃ​អាគារ​រដ្ឋាភិបាល​ក្រុង​ហុង​កុង ​ហើយ​ក៏​បានចូល​លុក​ក្នុង​អាគារនោះ។

មួយថ្ងៃក្រោយ​ពី​ពួក​បាតុករ​រាប់សិបនាក់​បាន​ចូលលុក​ក្នុង​អាគារ​នី​តិបញ្ញត្តិ​ក្រុង​ហុង​កុង​ ដោយ​បានធ្វើ​ឱ្យមានការ​ខូចខាត​នៅ​ទី​នោះ ការ​ខឹង​សម្បារ​អំពី​ឧប្បត្តិហេតុ​នេះ​បានគំរាមកំហែង​បំបែក​បំបាក់​ថែម​ទៀត​ចលនាតវ៉ាដ៏ធំធេង​និង​ប្រើ​សន្តិវិធី​ ដោយ​ភាគ​ច្រើនក្នុង​ក្រុង​នេះដែល​បានប្រមូលផ្តុំ​គ្នាក្នុង​និទាឃរដូវ​ ដើម្បី​ប្រយុទ្ធប្រឆាំងនឹងសេចក្តី​ព្រាង​ច្បាប់ដែលមនុស្ស​ច្រើន​នាក់ព្រួយ​បារម្ភ​ថា​ អាចគំរាមកំហែងសិទ្ធិ​ខាងផ្លូវ​ច្បាប់​របស់ពលរដ្ឋ​ក្រុង​នេះ។

នៅ​ក្រោយ​មនុស្ស​ប្រមាណ​កន្លះលាន​នាក់​បានចូលរួម​ក្នុង​ការ​ដើរ​ធ្វើបាតុកម្ម​ប្រចាំ​ឆ្នាំ​ដើម្បី​ឧបត្ថម្ភផ្ចុង​ផ្តើម​លទ្ធិ​ប្រជាធិបតេយ្យ មនុស្ស​រាប់សិប​នាក់បានវាយ​បំបែក​កញ្ចក់​ក្រាស់​នៃ​អាគារ​រដ្ឋាភិបាល​ក្រុង​ហុង​កុង ​ហើយ​ក៏​បានចូល​លុក​ក្នុង​អាគារនោះ។

​ក្រុមបាតុករ​ពាក់របាំង​មុខ​បានបាញ់​ថ្នាំព៌ណសរសេរ​ជា​ពាក្យ​ប្រឆាំង​នឹង​រដ្ឋាភិបាលនៅលើជញ្ជាំងហើយ​បានបំផ្លាញ​គ្រឿង​កុំព្យូទ័រផង​ដែរ។ ​ពួកបាតុករ​ទាំង​នេះ​បានចាកចេញ​ពី​អាគារ​នោះ​នៅក្រោយ​ពេល​ពាក់កណ្តាល​អធ្រាត្រ​នៅ​ពេល​ដែល​ប៉ូលិស​ប្រឆាំង​នឹងកុប្បកម្មបានបាញ់​ឧស្ម័ននាំ​ឱ្យ​ចេញទឹក​ភ្នែក ដើម្បី​បំបែក​ហ្វូង​បាតុកររាប់​ពាន់​នាក់ពី​ផ្លូវ​នៅ​ជិត​អាគារ​នោះ។

អ្នកស្រី​ Carrie Lam នាយិកា​ប្រតិបត្តិ​នៃដែន​ដី​ហុង​កុង​បាននិយាយនៅ​ក្នុង​សន្និសីទ​កាសែត​មួយ​មុនពេល​ថ្ងៃ​រះ​ថា​ក្រុមអ្នកស្រុក​ក្រុង​ហុង​កុង​មានការ​ទង្គុកចិត្ត​ហើយ​ព្រួយ​បារម្ភ​ដោយសារ​ «ការប្រើ​អំពើ​ហិង្សា​ខ្លាំង​ជ្រុល​និង​ការបំផ្លិច​បំផ្លាញដោយ​ពួក​បាតុករ​ដែល​បានសំរុក​ចូល​លុក​ក្នុង​អាគារ​ក្រុមប្រឹក្សា​នីតិបញត្តិ»។

ការិយាល័យ​កិច្ច​ការ​ហុង​កុង​និងម៉ាកាវរបស់​រដ្ឋាភិបាល​ចិន​បានពណ៌នា​សកម្មភាពទាំង​នេះរបស់​ពួកបាតុករ​ថា​ ជា​ការ​វាយ​ប្រហារ​ដោយ​ផ្ទាល់​ទៅ​លើគោលការណ៍​ «ប្រទេស​មួយ ប្រព័ន្ធពីរ» ដែល​បាន​អនុញ្ញាតឱ្យក្រុង​ហុង​កុងមាន​សេរីភាពក្នុង​ឋានៈជា​ដែនដីពិសេស​មួយ​នៅ​ក្នុង​រដ្ឋនេះ ដែល​គ្រប់គ្រង​ដោយ​គណបក្សកុម្មុយនិស្ត។​

អ្នកនាំពាក្យ​ម្នាក់​របស់​ក្រសួងការបរទេស​ចិន​បានហៅការ​វាយ​លុកចូល​ក្នុង​អាគារក្រុមប្រឹក្សា​នីតិបញ្ញ័ត្តិនេះដែលមានឈ្មោះ​ថា​ LegCo ថា ​ជា​សកម្មភាព​ខុស​ច្បាប់មួយ​ដែល​ជាន់ឈ្លី​វិធាន​នៃច្បាប់​របស់ក្រុង​ហុងកុង៕

XS
SM
MD
LG