ទោះជាមានការខ្វែងគំនិតគ្នាយ៉ាងខ្លាំងរបស់ពួកគេលើបញ្ហាតៃវ៉ាន់ ក៏ចិននិងសហរដ្ឋអាមេរិកទំនងជានឹងព្យាយាមកម្រិតពេលវេលាដែលពួកគេនឹងចំណាយលើបញ្ហានេះ។
លោក Kharis Templeman អ្នកស្រាវជ្រាវជាន់ខ្ពស់នៅឯវិទ្យាស្ថានHoover នៃសា កលវិទ្យាល័យStanford បានប្រាប់វីអូអេនៅក្នុងបទសម្ភាសន៍តាមវីដេអូថា«ភាគីទាំង ២នឹងត្រូវនិយាយអ្វីមួយអំពីតៃវ៉ាន់ ក៏ប៉ុន្តែ នេះមិនមែនជាប្រភេទនៃបរិយាកាសដែលពួកគេអាចអង្គុយសន្ទនាគ្នាដោយស្មោះត្រង់អំពីវិធីដោះស្រាយដែលភាគីនីមួយៗនឹងមាននោះទេ»។
លោកគិតថារដ្ឋាភិបាលក្រុងប៉េកាំងនិងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោននឹងព្យាយាមពិភាក្សាអំពីបញ្ហាតៃវ៉ាន់«តិចបំផុតតាមលទ្ធភាពធ្វើបាន»។
លោក Templeman និយាយទៀតថា«មានការបោះឆ្នោតនៅតៃវ៉ាន់នៅខែមករាដែលអាចផ្លាស់ប្តូរ ដូច្នេះ គ្មានភាគីណាមួយមានការលើកទឹកចិត្តដើម្បីព្យាយាមធ្វើជាអ្នកអង់អាចក្លាហានហើយឈោងទៅដល់ភាគីផ្សេងទៀតឬងាកចេញពីមាគ៌ាដែលពួកគេបានប្រកាន់យកក្នុងពេលពីរបីឆ្នាំកន្លងមកនៅក្នុងទំនាក់ទំនងត្រីភាគី«រវាងសហរដ្ឋអាមេរិក ចិននិងតៃវ៉ាន់»។
ចិនចាត់ទុកកោះតៃវ៉ាន់ជាផ្នែកមួយនៃទឹកដីរបស់ខ្លួនហើយបានសន្យាបង្រួបបង្រួមជាមួយកោះដែលគ្រប់គ្រងដោយខ្លួនឯងតាមបែបប្រជាធិបតេយ្យនៅថ្ងៃណាមួយ ដោយប្រើកម្លាំង បើចាំបាច់។ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ រដ្ឋាភិបាលក្រុងប៉េកាំងបានបង្កើនយុទ្ធនាការសកម្មភាពយោធាបំភិទបំភ័យរបស់ខ្លួននៅជុំវិញកោះតៃវ៉ាន់ ដោយបានបញ្ជូនយន្តហោះយោធាម្តងហើយម្តងទៀតចូលក្នុងតំបន់អត្តសញ្ញាណការពារដែនអាកាសរបស់តៃវ៉ាន់ហើយនឹងរៀបចំសមយុទ្ធយោធាបែបឡោមព័ទ្ធជំុវិញកោះនេះ។
ថ្វីបើមិនមានចំណងទាក់ទងការទូតផ្លូវការជាមួយតៃវ៉ាន់ក៏ដោយ សហរដ្ឋអាមេរិកបានប្រកាន់យកជាយូរមកហើយនៃគោលនយោបាយនូវការធ្វើឱ្យប្រាកដថាតៃវ៉ាន់អាចការពារខ្លួនឯងបាន ហើយបានធ្វើដូច្នេះតាមរយៈការលក់ឧបករណ៍យោធាជាប្រចាំ។ ការលក់ឧបករណ៍យោធារបស់សហរដ្ឋអាមេរិកទៅឱ្យតៃវ៉ាន់មានកាន់តែញឹកញាប់ខ្លាំងឡើងក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។
ខណៈដែលរដ្ឋាភិបាលក្រុងប៉េកាំងនិងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនបានចាត់វិធានការក្នុងប៉ុន្មានខែថ្មីៗនេះដើម្បីបន្តការផ្លាស់ប្តូរកម្រិតខ្ពស់ហើយនឹងធ្វើឱ្យមានស្ថិរភាពដល់ទំនាក់ទំនងទ្វេភាគីនោះ ភាពតានតឹងជុំវិញបញ្ហាកោះតៃវ៉ាន់នៅតែមានកម្រិតខ្ពស់។
បើតាម CGTN រដ្ឋមន្ត្រីការបរទេសចិនលោក Wang Yiបានប្រាប់ទីប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាមេរិកលោក Jake Sullivanក្នុងអំឡុងនៃជំនួបរបស់លោកទាំងពីរក្នុងរដ្ឋធានីវ៉ាស៊ីនតោនកាលពីខែមុនថា«ឯករាជ្យភាពរបស់តៃវ៉ាន់»ដូចដែលបណ្តាញទូរទស្សន៍រដ្ឋចិនបានរាយការណ៍ជា«ការគំរាមកំហែងខ្លាំងបំផុតដល់សន្តិភាពនិងស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់ដែលត្រូវតែជំទាស់ប្រឆាំងដាច់ខាតហើយត្រូវបានឆ្លុះបញ្ចាំងក្នុងគោលនយោបាយនិងសកម្មភាពជាក់លាក់»៕
ប្រែសម្រួលដោយ ជឹង ប៉ូជីន
អ្នកវិភាគថាតៃវ៉ាន់នឹងមិនក្លាយជាបញ្ហាសំខាន់នៅក្នុងជំនួបរវាងលោក Biden និងលោកXiទេ
រដ្ឋធានីវីលនីញូស ប្រទេសលីទុយអានី —