ក្រុមសិទ្ធិមនុស្សប្រឆាំងផែនការលោក Trump ឃុំខ្លួនជនចំណាកស្រុកនៅ Guantanamo
ក្រុមសិទ្ធិមនុស្សកំពុងប្រឆាំងនឹងបទបញ្ជារបស់លោកប្រធានាធិបតី Donald Trump ក្នុងការឃុំខ្លួនជនចំណាកស្រុកដែលគ្មានឯកសារនៅមជ្ឈមណ្ឌលប្រតិបត្តិការជនចំណាកស្រុកនៅឯមូលដ្ឋានទ័ពជើងទឹកសហរដ្ឋអាមេរិកនៅ Guantanamo Bay ប្រទេសគុយបា។ ទោះជាជនចំណាកស្រុកត្រូវបានឃុំខ្លួននៅ Guantanamo ក្រោមរដ្ឋបាលមុនៗក្តី ក៏ក្រុមទាំងនេះនិយាយថា អ្វីដែលលោក Trump កំពុងធ្វើគឺខុសគ្នា។ ប្រធានការិយាល័យវីអូអេប្រចាំសេតវិមានអ្នកស្រី Patsy Widakuswara រាយការណ៍ពីសេតវិមាន។ លោក ពិន ស៊ីសុវណ្ណ ជូនសេចក្តីប្រែសម្រួល៕