ចំពេលមានជំងឺឆ្លងរាតត្បាតកូវីដ១៩ ពលករចំណាកស្រុកថៃពិបាកគ្រប់លក្ខខណ្ឌដើម្បីបានទទួលជំនួយរដ្ឋ
នៅក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីជួយដល់អ្នកគ្មានការងារធ្វើក្នុងអំឡុងពេលមានការរាតត្បាតដោយជំងឺកូវីដ១៩ រដ្ឋាភិបាលថៃ បានណែនាំអំពីប្រាក់ជំនួយរបស់រដ្ឋាភិបាលសម្រាប់អ្នកអត់ការងារធ្វើ។ អ្នកដែលអាចទទួលប្រាក់ជំនួយនេះ គឺតម្រូវឲ្យមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដែលមានដូចជា ត្រូវមានគណនីធនាគារថៃ និងមានគណនីនោះរយៈពេលយ៉ាងតិច ៦ខែ មកហើយ។ ក៏ប៉ុន្តែ ក្នុងពេលជាមួយគ្នាផងដែរ កិច្ចខិតខំប្រឹងប្រែងនេះ មិនបានរួមបញ្ចូលអ្នកដែលងាយរងគ្រោះបំផុតនោះទេ ដែលក្នុងនោះ មានមនុស្សរាប់លាននាក់ជាពលករចំណាកស្រុក។ លោក Steve Sandford នៃ VOA បាននិយាយជាមួយពលករចំណាកស្រុកមួយចំនួន ហើយរាយការណ៍អំពីរឿងនេះ ពីទីក្រុងឈៀងម៉ៃ នៃប្រទេសថៃ។ អ្នកស្រី លី ម៉ូរីវ៉ាន់ ជូនសេចក្តីប្រែសម្រួល។