ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Biden ប្រាប់សភាថា អាមេរិកត្រៀមខ្លួនជាស្រេចហើយ


លោកប្រធានាធិបតី Joe Biden ថ្លែងសុន្ទរកថាសម័យប្រជុំសភារួមគ្នាកាលពីថ្ងៃពុធ ទី២៨ ខែមេសា នៅវិមានរដ្ឋសភា ក្នុងរដ្ឋធានីវ៉ាស៊ីនតោន។ (រូបថត AP)
លោកប្រធានាធិបតី Joe Biden ថ្លែងសុន្ទរកថាសម័យប្រជុំសភារួមគ្នាកាលពីថ្ងៃពុធ ទី២៨ ខែមេសា នៅវិមានរដ្ឋសភា ក្នុងរដ្ឋធានីវ៉ាស៊ីនតោន។ (រូបថត AP)

លោក​ប្រធានាធិបតី Joe Biden បាន​ប្រាប់សម័យ​ប្រជុំ​សភារួម​គ្នា​ថា «បន្ទាប់​ពី​ការសង្គ្រោះ​និង​ការកែ​សម្រួល​ឡើង​វិញ​រយៈពេល១០០ថ្ងៃ អាមេរិក​ត្រៀមខ្លួន​រួចស្រេច​ហើយ» ដោយ​លោក​ប្រើ​ឱកាស​នេះ​ដើម្បី​ជំរុញ​សំណើ​គម្រោង​ថវិកា​ចំណាយ​របស់​លោក​ចំនួន​៤​លាន​ លាន​ដុល្លារ​និង​បាន​លើក​សរសើរ​កិច្ចការ​របស់​លោក​ក្នុង​ការទប់ទល់​វិបត្តិ​ជា​ប្រវត្តិសាស្ត្រ​ជា​បន្ត​បន្ទាប់ចាប់តាំង​ពី​ចូល​កាន់​តំណែង​ក្នុង​ខែ​មករា​មក។

នៅ​ក្នុង​សុន្ទរកថាកាលពី​ល្ងាច​ថ្ងៃពុធ លោក​ប្រធានាធិបតី​បាន​និយាយ​ថា​ លោក​បាន​ទទួល​មរតក​ដឹក​នាំ​ពេល​ប្រទេស​មាន​វិបត្តិប្រឈមនឹង​ជំងឺ​រាតត្បាត​ធ្ងន់ធ្ងរ​បំផុត​ក្នុង​មួយ​សតវត្សរ៍វិបត្តិ​សេដ្ឋកិច្ច​អាក្រក់​បំផុតតាំង​ពី​មាន​វិបត្តិ​សេដ្ឋកិច្ច​ដ៏ធំ​និង​ការ​វាយ​ប្រហារ​អាក្រក់​បំផុត​ទៅ លើ​លទ្ធិ​ប្រជា​ធិបតេយ្យ​របស់យើង​ចាប់​តាំងពី​សង្គ្រាម​ស៊ីវិល​មក។

សុន្ទរកថា​នៅ​មុន​ថ្ងៃ​ចូលកាន់​តំណែង​គ្រប់​រយៈពេល១០០​ថ្ងៃ​នេះ​មិន​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​សុន្ទរកថា​ស្តីពី​ស្ថានភាព​សហព័ន្ធ» ឬ State of the Union ទេ​ ពីព្រោះ​វា​ត្រូវបាន​ថ្លែង​នៅក្នុង​ឆ្នាំ​ដំបូង​នៃ​អាណត្តិ​ប្រធានាធិបតី​ថ្មី។ វាក៏​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ជា​សុន្ទរកថា​ប្រធានាធិប តី​ប្រចាំ​ឆ្នាំ​ទៅកាន់​ទាំង​រដ្ឋ​សភា​និង​ព្រឹទ្ធសភា​ដោយសារ​តែ​ការ​រឹតត្បិត​បណ្តាលមកពី​មេរោគ​រាតត្បាត។

ជាធម្មតា​មាន​មនុស្ស​ដល់​ទៅ​១៦០០​នាក់​ចូលរួម​ពេញ​អង្គ​សភា​ដើម្បី​ចូលរួម​ស្តាប់​សុន្ទរកថា​ប្រធានាធិបតី។ ប៉ុន្តែ​លើកនេះ​មាន​មនុស្ស​តែ​២០០​ នាក់​ប៉ុណ្ណោះ​ដែលភាគ​ច្រើន​ជា​សមាជិក​សមាជិកា​សភា​និងមន្រ្តីមួយ​ចំនួនតូច​មកពី​សាខា​ផ្សេងៗនៃ​រដ្ឋាភិបាល​ព្រម​ទាំង​សមាជិក​គ្រួសារ​ផង។ ពួកគេ​អង្គុយ​ឃ្លាតឆ្ងាយពីគ្នា​នៅ​ក្នុង​បន្ទប់សភា​ហើយ​ពាក់ម៉ាស។

លោកBidenបាន​និយាយ​ពី​កន្លែង​ដែល​ក្រុម​បះបោរ​បាន​ចូល​កាន់កាប់​នៅ​ថ្ងៃទី​៦ ខែ​មករា​នៅ ពេល​អ្នកគាំទ្រលោក​អតីត​ប្រធានាធិបតី Donald Trump សម្រុក​ឆ្លងកាត់​មន្ត្រី​ពង្រឹង​ច្បាប់​ចូល​ទៅក្នុង​អគារ​សភា​អាមេរិក​ដើម្បី​រារាំង​ការ​ទទួលស្គាល់​ថា​ លោក​ Biden​ឈ្នះ​ការ​បោះ ឆ្នោត​ប្រធានាធិបតី​កាលពី​ខែ​វិច្ឆិកា​កន្លង​ទៅ៕

XS
SM
MD
LG