ក្រុមហ៊ុនអាកាសចរណ៍តម្រូវឲ្យអ្នកដំណើរពាក់ម៉ាស់
ក្រុមហ៊ុនអាកាសចរណ៍ធំៗតម្រូវឲ្យអ្នកដំណើរពាក់ម៉ាស់ ពេលជិះយន្តហោះដើម្បីការពារកុំឲ្យឆ្លងវីរុសកូរ៉ូណាដល់អ្នកដំណើរផ្សេងទៀត និងបុគ្គលិកធ្វើការនៅលើយន្តហោះផងដែរ។ ស្របពេលជាមួយគ្នានេះដែរ ក៏តម្រូវឲ្យមានការវ៉ាស់កម្តៅអ្នកដំណើរ និងទុកកៅអីកណ្តាលឲ្យនៅទំនេរដើម្បីរក្សាគម្លាតឲ្យអ្នកដំណើរអង្គុយនៅឆ្ងាយពីគ្នា។ ក្រុមហ៊ុនអាកាសចរណ៍ក៏ផ្អាកផ្តល់អាហារសម្រន់ និងភេសជ្ជៈសម្រាប់អ្នកដំណើរផងដែរ ដើម្បីកាត់បន្ថយការទាក់ទងរវាងបុគ្គលិកបម្រើការលើយន្តហោះនិងអ្នកដំណើរ។ អ្នកស្រី Mariama Diallo អ្នកឆ្លើយឆ្លងព័ត៌មានរបស់វីអូអេរាយការណ៍អំពីរឿងនេះពីរដ្ឋធានីវ៉ាស៊ីនតោន។ អ្នកស្រី ស៊ូ ពេជ្រចិន្តា ជូនសេចក្តីប្រែសម្រួល។