ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Kavanaugh បេក្ខជន​ជ្រើស​តាំង​ចៅក្រម​តុលាការ​កំពូល​ស.រ.អា.​ប្រកាស​ថា​ «ខ្ញុំជា​ចៅក្រមលម្អៀង​ទៅ​ខាង​ច្បាប់»


លោក Brett Kavanaugh ដែល​បានត្រូវស្នើ​ឈ្មោះឱ្យ​កាន់តំណែង​ជា​ចៅក្រម​តុលាការ​ ស្បថ​ចូល​កាន់តំណែង​កាល​ពី​ថ្ងៃទី​០៤ កញ្ញា ឆ្នាំ ២០១៨។
លោក Brett Kavanaugh ដែល​បានត្រូវស្នើ​ឈ្មោះឱ្យ​កាន់តំណែង​ជា​ចៅក្រម​តុលាការ​ ស្បថ​ចូល​កាន់តំណែង​កាល​ពី​ថ្ងៃទី​០៤ កញ្ញា ឆ្នាំ ២០១៨។

លោក Brett Kavanaugh ដែល​បានត្រូវស្នើ​ឈ្មោះឱ្យ​កាន់តំណែង​ជា​ចៅក្រម​តុលាការ​កំពូល​ស.រ.អា.ប្រឈម​នឹង​ការ​សាកសួរ​មួយថ្ងៃ​នៅ​ថ្ងៃ​ពុធ​នេះ​នៅ​ចំពោះ​មុខ​គណៈកម្មាធិការ​តុលាការ​នៃព្រឹទ្ធសភា​ស.រ.អា.ដែល​នៅ​ទី​នោះ​លោក​បាននិយាយ​ប្រាប់ពួក​សមាជិកគណៈកម្មាធិការ​នេះ​ហើយ​ថា​ទស្សនវិជ្ជា​របស់​លោកគឺ​ថា​ចៅក្រម​គួរបក​ស្រាយច្បាប់ហើយមិន​មែនធ្វើច្បាប់ទេ។

ពាក្យពេចន៍​ទាំង​នេះ ​ជា​ផ្នែក​មួយនៃ​សេចក្តី​ថ្លែង​ការណ៍​បើក​សវនាការ​ដែល​លោក​បានធ្វើ​កាល​ពី​ថ្ងៃ​អង្គារ​នៅ​ពេល​ចាប់ផ្តើមដំណើរ​ការ​ដើម្បី​ទទួល​ការ​តែង​តាំង​សម្រាប់តំណែង​នេះ​ដែល​លោកប្រធានាធិបតី​ Donald Trump សង្ឃឹម​ថា​នឹងធ្វើឱ្យ​លោក Kavanaugh ក្លាយ​ទៅ​ជា​សមាជិកទី​៩នៃ​តុលាការកំពូល។​

គេរំពឹង​ថា​ពួក​សមាជិកព្រឹទ្ធសភា​នឹង​លើកបញ្ហា​នានាដូចជា​ការ​ពន្លូត​កូន គោល​នយោបាយ​អនុគ្រោះ​ខាង​ការ​សិក្សា​និង​ការ​ធ្វើការងារ អំណាចនីតិ​ប្រតិបត្តិ​និង​ជម្លោះ​រវាង​ជំនឿសាសនា​និង​សិទ្ធិមនុស្សស្រឡាញ់​មនុស្ស​មានភេទ​ដូចគ្នា​នៅ​ពេល​ពួក​គេពិចារណា​ថា​តើពួកគេមានជំនឿ​ថា​លោកKavanaugh គួរ​ចូល​រួម​ក្នុង​តុលាការនេះ​ឬទេ។

ទម្រង់ការ​នេះ​បាន​ចាប់ផ្តើម​កាលពី​ថ្ងៃ​អង្គារ​ដោយ​មាន​ភាព​នាំឱ្យ​សង្កៀរ​ត្រចៀកដោយ​ក្រុម​ប្រជាធិបតេយ្យបានខិតខំព្យាយាម​ពន្យាពេល​លើក​សវនាការនេះ​ទៅ​ធ្វើនៅថ្ងៃ​ក្រោយ​ហើយក៏​មានការ​ស្រែក​បង្អាក់ដោយអ្នកតវ៉ានៅ​ក្នុង​ហ្វូង​មនុស្ស​ដែល​នាំ​ឱ្យមានការ​រិះគន់ពី​សមាជិក​ខ្លះ​នៃ​ព្រឹទ្ធសភា​ផង​ដែរ។

លោក Kavanaugh បាន​អង្គុយជិត៧ម៉ោង​ស្តាប់ក្រុម​បក្សសាធារណរដ្ឋ​និង​ប្រជាធិបតេយ្យ​និយាយ​ យល់ព្រម​ឬ​ប្រឆាំង​នឹងការ​ចូល​រួមរបស់​លោកក្នុង​តុលាការ​កំពូលនៅមុន​ពេល​លោក​មានឱកាសថ្លែងទៅ​កាន់​គណៈកម្មាធិការ​នេះ។​

លោក Kavanaugh បាននិយាយ​ថា «គេ​មិនត្រូវ​យល់ឃើញ​ជា​ដាច់ខាតថា​តុលាការ​កំពូល​ជា​ស្ថាប័ន​មួយ​ប្រកាន់គណបក្ស​ណា​មួយ​ទេ។ ​ចៅក្រមល្អ​ម្នាក់​ត្រូវ​តែជា​អាជ្ញារកណ្តាល—ជាអាជ្ញារកណ្តាល​ម្នាក់ដែលអព្យាក្រឹត​មិន​លម្អៀង​ដែល​មិនអនុគ្រោះដល់​គូវិវាទ​ឬ​គោលនយោបាយទេ»។

លោក​បាន​ថ្លែង​ថា​ក្នុង​រយៈពេល​១២ឆ្នាំ​ដែល​លោក​បានកាន់តំណែង​ជា​ចៅក្រម​សាលាឧទ្ធរណ៍​សហព័ន្ធ​លោកបានសម្រេចអំពីក្តីក្តាំជាង​៣០០ករណី៕

XS
SM
MD
LG