ក្រោយបាតុករសម្រុកចូលវិមានសភា រដ្ឋសភាបន្តបញ្ជាក់ជ័យជំនះលោក Biden
ក្រុមសមាជិកសភាដែលភ័យខ្លាចដោយសារបាតុកម្មហិង្សានៅវិមានសភា បានត្រឡប់មកជួបជុំគ្នានៅយប់ថ្ងៃពុធវិញ ដើម្បីបន្តការរាប់និងបញ្ជាក់ទទួលស្គាល់សន្លឹកឆ្នោតរបស់អង្គបោះឆ្នោត ដែលជាលទ្ធផលនៃការបោះឆ្នោតកាលពីខែវិច្ឆិកា ឆ្នាំ២០២០។ ទាំងសមាជិកសភាខាងគណបក្សប្រជាធិបតេយ្យ និងគណបក្សសាធារណរដ្ឋបាននិយាយថា ពួកគេប្តេជ្ញាថា នឹងបញ្ចប់ភារកិច្ចបញ្ជាក់ទទួលស្គាល់ជ័យជំនះនៃការបោះឆ្នោតរបស់លោកប្រធានាធិបតីជាប់ឆ្នោត Joe Biden នៅប៉ុន្មានម៉ោងបន្ទាប់ពីអ្នកគាំទ្ររបស់លោកប្រធានាធិបតី Donald Trump រាប់ពាន់នាក់ បានសម្រុកចូលវិមានសភា។ អ្នកស្រី Patsy Widakuswara នៃ VOA រាយការណ៍ពីរដ្ឋធានីវ៉ាស៊ីនតោនហើយលោកចាប ចិត្រា សូមជូនសេចក្តីប្រែសម្រួលដូចតទៅ៖