ប្រទេសអាហ្វ្រិកបានដំណើរការទៅមុខកាលពីថ្ងៃអាទិត្យដើម្បីប្រកាសកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដ៏ធំទូលំទូលាយជាប្រវត្តិសាស្ត្រសម្រាប់ទ្វីបអាហ្វ្រិក។ ក្នុងនោះ ប្រទេសនីហ្សេរីយ៉ា ដែលជាប្រទេសមានប្រជាជនច្រើនជាងគេបំផុតហើយនឹងជា ប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេបំផុត បានចូលរួមចុះហត្ថលេខាលើកិច្ចព្រមព្រៀងនៅពេលជាមួយគ្នានឹងប្រទេសបេណាំង (Benin) ដែរ។
សមាជិកប្រទេសចំនួន៥៤ ក្នុងចំណោម៥៥ នៃសហភាពអាហ្វ្រិកទាំងអស់លើកលែងតែ អេរីត្រេ (Eritrea) បានព្រមព្រៀងគ្នាចូលរួមក្នុងតំបន់ពាណិជ្ជកម្មសេរីសម្រាប់ទ្វីបអាហ្វ្រិក ដែលនេះជាកិច្ចព្រមព្រៀងមួយបានឈានដល់កិច្ចព្រមព្រៀងបន្ទាប់ពីការចរចាកើតមានជាបន្តបន្ទាប់រយៈពេល១៧ឆ្នាំ។ នៅពេលកិច្ចព្រមព្រៀងនេះបើកឲ្យប្រតិបត្តិការពេញលេញដែលទំនងជាឆ្នាំខាងមុខនេះ នោះកិច្ចព្រមព្រៀងនេះនឹងបង្កើតតំបន់ពាណិជ្ជកម្មសេរីដ៏ធំជាងគេបង្អស់ក្នុងពិភពលោក។ នៅឆ្នាំ ២០២២ កិច្ចព្រមព្រៀងនេះអាចនឹងបង្កើនពាណិជ្ជកម្មក្នុងចំណោមប្រទេសនានាក្នុងទ្វីបអាហ្វ្រិកដែលមានពលរដ្ឋ១ពាន់២រយលាននាក់ ដល់ទៅ៦០ភាគរយ។
នាយកសហភាពអាហ្វ្រិក Moussa Faki បានថ្លែងថា ការយល់ព្រមទៅលើកិច្ចព្រមព្រៀងនេះគឺជាឱកាសដ៏ល្អបំផុត។ លោកថាក្តីសង្ឃឹមសម័យមុនបានក្លាយជាការពិតហើយ បិតាបង្កើតប្រទេសទាំងឡាយពិតជាមានមោទកភាពណាស់។ លោកបន្តថា កិច្ចព្រមព្រៀងនេះនឹងបង្កើតតំបន់ពាណិជ្ជកម្មធំជាងគេបំផុតក្នុងពិភពលោក៕