ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នកបោះឆ្នោត​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​ប្រឆាំង​នឹង​ការគំរាមកំហែង​របស់​តាលីបង់


ប៉ូលិស​ឆែក​ឆេរ​តំបន់​ដែល​ត្រូវ​បាន​បំផ្ទុះ​គ្រាប់​បែក​នៅ​ស្ថានីយ​បោះឆ្នោត​ក្នុង​ទីក្រុង​ Kabul ប្រទេស​អាហ្វហ្គានីស្ថាន​កាលពី​ថ្ងៃទី​២០ ខែ តុលា ឆ្នាំ​២០១៨។
ប៉ូលិស​ឆែក​ឆេរ​តំបន់​ដែល​ត្រូវ​បាន​បំផ្ទុះ​គ្រាប់​បែក​នៅ​ស្ថានីយ​បោះឆ្នោត​ក្នុង​ទីក្រុង​ Kabul ប្រទេស​អាហ្វហ្គានីស្ថាន​កាលពី​ថ្ងៃទី​២០ ខែ តុលា ឆ្នាំ​២០១៨។

អ្នកបោះឆ្នោត​បាន​ឈរតម្រង់​ជួរ​គ្នា​រង់ចាំ​ចូល​បោះឆ្នោត​នៅតាម​តស្ថានីយ៍បោះឆ្នោត​នៅ​ទូទាំងប្រទេស​អាហ្វហ្គានីសា្ថន​ បើទោះបីជា​មាន​ការគំរាមកំហែង​ម្តងៗ​ហើយ​ម្តងទៀត​ពី​ក្រុមតាលីបង់​ រួម​ទាំង​ការគំរាមកំហែង​ថ្មី​ចុងក្រោយ​នៅ​ថ្ងៃព្រឹកថ្ងៃសៅរ៍​នេះ​ថា​ពួកគេ​នឹង​ធ្វើ​ការ​វាយប្រហារ​នៅតាម​ស្ថានីយ៍​បោះឆ្នោត​ទាំងអស់​យ៉ាងណា​ក៏​ដោយ។

ចំណែក​ឯ​នៅក្នុង​រដ្ឋធានី​កាប៊ុល​វិញ​ពួកអ្នកបោះឆ្នោត​បាន​ប្រឆាំង​នឹង​ការគំរាមកំហែង​ទាំងនេះ។ នាង Fariba ​ដែល​ជា​អ្នកបោះឆ្នោត​ម្នាក់​រស់នៅ​ក្នុង​ក្រុង​កាប៊ុល​បាន​និយាយ​ថា «យើង​មិន​ខ្លាច​ការគំរាមកំហែង​ទាំង​នេះ​ទេ​ ពីព្រោះ​ថា​យើង​ចង់​កសាង​ប្រទេស​របស់​យើង។ យើង​បាន​ឮ​ការគំរាមកំហែង​ជាច្រើន​នៅ​ថ្ងៃ​នេះ ប៉ុន្តែ​យើង​នៅ​តែ​មក​បោះឆ្នោត​នៅ​ទីនេះ»។

នៅ​តាម​ស្ថានីយ៍បោះឆ្នោត​ផ្សេងៗ​ទៀត​នៅក្នុង​ប្រទេស​ ក្រុមអាជ្ញាធរ​ហាក់​ដូចជា​មាន​ទំនុកចិត្ត​អំពី​ការការពារ​សុវត្ថិភាព​ដល់​អ្នកបោះឆ្នោត។

លោក Mohammad Rasul Omar ប្រធាន​គណៈកម្មការ​ការបោះឆ្នោត​ឯករាជ្យក្នុង​ទីក្រុង Kunduz បាន​និយាយ​ថា ​ក្រុមមន្រ្តី​បោះឆ្នោត​រាយការណ៍​ថា​ពួកតាលីបង់​បាន​លួច​យក​សម្ភារៈ​បោះឆ្នោត​យ៉ាងហោច​ណាស់​ពី​ស្ថានីយ៍​បោះឆ្នោត​មួយ​កន្លែង​នៅក្នុង​ខេត្ត ​ហើយ​ពួកអ្នកសារព័ត៌មាន​ក្នុង​ស្រុក​បាន​រាយការណ៍​ថា​មាន​ការវាយប្រហារ​ដោយ​គ្រាប់រ៉ុកែ្កត​នៅតាម​កន្លែង​ជាច្រើន​នៅក្នុង​ខេត្ត​ ប៉ុន្តែ​មាន​ការពារ​សុវត្ថិភាព​បាន​យ៉ាង​តឹងរឹង។ យើង​មាន​ការ​សហការ​យ៉ាងល្អ​ជាមួយ​កងកម្លាំង​សន្តិសុខ»៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG