អ្នកញៀនគ្រឿងញៀននៅក្រុង Kandahar ប្រទេសអាហ្វហ្គានីស្ថាន ស្នើរដ្ឋាភិបាលឲ្យបង្កើនកន្លែងព្យាបាល
មានអ្នកញៀនគ្រឿងញៀនប្រមាណ ៣ សែននាក់នៅក្នុងទីក្រុង Kandahar ភាគខាងត្បូងប្រទេសអាហ្វហ្គានីស្ថាន ហើយអាជ្ញាធរបាននិយាយថា ចំនួនអ្នកញៀនគ្រឿងញៀនកំពុងកើនឡើង។ ទីក្រុងនេះមិនមានលទ្ធភាពអាចជួយពួកគេបានទាំងអស់នោះទេ។ លោក Azizullah Popal នៃ VOA រាយការណ៍អំពីរឿងនេះពីទីក្រុង Kandahar។ លោក ជឹង ប៉ូជីន ជូនសេចក្ដីប្រែសម្រួល៕