ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​សកម្មជន៖ ក្រុម​រដ្ឋ​អ៊ីស្លាម​ចាប់​ពង្រត់​ជន​ជាតិ​ភាគ​តិច​គ្រិស្តសាសនិក Assyrian ៩០​នាក់​


ក្រុម​យោធា​រដ្ឋ​អ៊ីស្លាម​បាន​ចាប់​ពង្រត់​ជន​ជាតិ​ភាគ​តិច​កាន់​សាសនា​គ្រិស្ត​ Assyrian យ៉ាង​តិច​ណាស់​៩០​នាក់​ រួម​មាន​ទាំង​ស្រ្តី​និង​កុមារ​ បន្ទាប់​ពី​បាន​កាន់​កាប់​ភូមិ​មួយ​ចំនួន​នៅ​តំបន់​ភាគ​ឦសាន​ ប្រទេស​ស៊ីរី នេះ​បើ​យោង​តាម​ក្រុម​សកម្មជន​២​បាន​និយាយ​កាល​ពី​ថ្ងៃ​ទី​២៤ ខែ​កុម្ភៈ ឆ្នាំ​២០១៥។​
ក្រុម​យោធា​រដ្ឋ​អ៊ីស្លាម​បាន​ចាប់​ពង្រត់​ជន​ជាតិ​ភាគ​តិច​កាន់​សាសនា​គ្រិស្ត​ Assyrian យ៉ាង​តិច​ណាស់​៩០​នាក់​ រួម​មាន​ទាំង​ស្រ្តី​និង​កុមារ​ បន្ទាប់​ពី​បាន​កាន់​កាប់​ភូមិ​មួយ​ចំនួន​នៅ​តំបន់​ភាគ​ឦសាន​ ប្រទេស​ស៊ីរី នេះ​បើ​យោង​តាម​ក្រុម​សកម្មជន​២​បាន​និយាយ​កាល​ពី​ថ្ងៃ​ទី​២៤ ខែ​កុម្ភៈ ឆ្នាំ​២០១៥។​

ក្រុម​សកម្ម​ជន​បាន​និយាយ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា ក្រុម​សកម្មជន​ប្រយុទ្ធ​រដ្ឋ​អ៊ីស្លាម​បាន​ចាប់​ពង្រត់​មនុស្ស​យ៉ាង​ហោច​ណាស់​ក៏​៩០​នាក់​ដែរ ​ពី​ភូមិ​ជនជាតិ​ភាគ​តិច Assyrian ​កាន់​សាសនា​គ្រិស្ត​ ក្នុង​អំឡុង​ពេល​នៃ​ការ​វាយ​ឆ្មក់​ក្នុង​តំបន់​ភាគ​ពាយ័ព្យ ប្រទេស​ស៊ីរី។​

អង្គការ​សិទ្ធិ​មនុស្ស​ស៊ីរី (Observatory for Human Right) មាន​មូលដ្ឋាន​នៅ​ក្នុង​ប្រទេស​អង់​គ្លេស​ ដែល​ឃ្លាំ​មើល​អំពើ​ហិង្សា​នៅ​ក្នុង​ប្រទេស​ស៊ីរី​បាន​និយាយ​ថា ក្រុម​សកម្ម​ជន​ប្រយុទ្ធ​បាន​ចាប់​ពង្រត់​មនុស្ស បន្ទាប់​ពី​កាន់​កាប់​ភូមិ Tal Shamiram ​និង​ភូមិ​ផ្សេង​ទៀត​របស់​ជន​ជាតិ​ភាគ​តិច​ Assyrian ​នៅ​ក្នុង​ខេត្ត Hassakeh។

ការ​ចាប់​ពង្រត់​បាន​កើត​មាន​ឡើង​ បន្ទាប់​ពី​ការ​ប៉ះ​ទង្គិចនៅ​ក្នុង​តំបន់​នោះ​កាល​ពី​ថ្ងៃ​ច័ន្ទ ​រវាង​ក្រុម​អ្នក​ប្រយុទ្ធ​ជន​ជាតិ​ភាគ​តិច Kurds ​និង​ក្រុម​រដ្ឋ​អ៊ី​ស្លាម។ ​ជន​ជាតិ​ភាគ​តិច Kurds ​បាន​ចាប់​ផ្តើម​ធ្វើ​ការ​វាយ​ប្រហារ​នៅ​ក្នុង​តំបន់​ជិត​ព្រំ​ដែន​ប្រទេស​អ៊ី​រ៉ាក់កាល​ពី​ថ្ងៃ​អាទិត្យ ​ដោយ​មាន​ការ​គាំទ្រ​ពី​កងទ័ព​ចម្រុះ​ដឹកនាំ​ដោយ​សហរដ្ឋ​អាមេរិកដែល​បាន​ធ្វើ​ការ​វាយ​ប្រហារ​តាម​អាកាស​ប្រឆាំង​នឹង​សកម្ម​ជន​ប្រយុទ្ធ។

​យោ​ធា​សហរដ្ឋ​អាមេរិក​បាន​និយាយ​ថា ​ការវាយ​ប្រហារ​តាម​អាកាសចំនួន​១១​លើក​កាល​ពី​ថ្ងៃ​អាទិត្យ​នៅ​ក្នុង​ខេត្ត Hassakeh ​បាន​ត្រូវ​ចំ​តំបន់​យុទ្ធសាស្រ្ត​ រថយន្ត​និង​ត្រង់​សេ​របស់​សកម្ម​ជន​ប្រយុទ្ធ​រដ្ឋ​អ៊ីស្លាម។

ក្រុមអ្នក​ប្រយុទ្ធជន​ជាតិ​ភាគ​តិច Kurds ​បាន​ដឹក​នាំ​ការ​ប្រយុទ្ធ​ថ្មើរ​ជើង​ប្រឆាំង​នឹង​រដ្ឋ​អ៊ីស្លាម នៅ​ក្នុង​ផ្នែក​ជា​ច្រើននៅ​ភាគ​ខាង​ជើង​ប្រទេស​ស៊ីរី។ ​នៅ​ក្នុងកិច្ច​ខិត​ខំ​ប្រឹង​ប្រែង​មួយ​ទៀត​ដែល​គាំទ្រ​ដោយ​ការ​វាយ​ប្រហារ​តាម​អាកាស​នោះ​ ​ជន​ជាតិ​ភាគ​តិច Kurds ​បាន​ដណ្តើម​ទី​ក្រុង​កូបានី​ពី​ក្រុម​អ្នក​ប្រយុទ្ធ​រដ្ឋ​អ៊ីស្លាម​មក​វិញ​កាល​ពី​ខែ​មុន។

ក្រុម​រដ្ឋ​អ៊ីស្លាម​បាន​ប្រើ​ប្រាស់​ការ​ចាប់​ពង្រត់​ជា​ប្រចាំ ក្នុង​ចំណោម​យុទ្ធសាស្រ្ត​របស់​ខ្លួន ​ហើយ​ក្នុង​ករណី​ខ្លះ​បាន​សម្លាប់​មនុស្សនៅ​ក្នុង​ប្រទេស​ស៊ីរី អ៊ី​រ៉ាក់​និង​លីប៊ី៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG