ក្រុមសកម្មប្រយុទ្ធស្មោះត្រង់ជាមួយក្រុមរដ្ឋអ៊ីស្លាម បានអះអាងទាមទារការទទួលខុសត្រូវដល់ការបំផ្ទុះគ្រាប់បែកនៅឯផ្ទះឯកអគ្គរដ្ឋទូតនៃប្រទេសអ៊ីរ៉ង់ប្រចាំប្រទេសលីប៊ីដែលគ្មានមនុស្សនៅ។
គ្មាននរណាម្នាក់ត្រូវរបួសទេនៅក្នុងការវាយប្រហារនេះដែលបានកើតមានទ្បើងកាលពីថ្ងៃអាទិត្យនៅកណ្តាលក្រុង Tripoli។
បើតាមបណ្តាញផ្សាយព័ត៌មានរដ្ឋនៃប្រទេសអ៊ីរ៉ង់ថារដ្ឋាភិបាលក្រុង Tehran បានថ្កោលទោសការបំផ្ទុះគ្រាប់បែកនេះ។ស្ត្រីអ្នកនាំពាក្យម្នាក់នៃក្រសួងការបរទេសអ៊ីរ៉ង់បាននិយាយថាគ្រាប់បែកបានធ្វើឲ្យខូចខាតអាគារតែបន្តិចបន្តួចប៉ុណ្ណោះ។
មានក្រុមរដ្ឋអ៊ីស្លាមបីក្រុម ដែលគេដឹងថាមានជំហរនឹងនរនៅក្នុងប្រទេសលីប៊ីដោយមានក្រុមមួយឋិតនៅក្នុងរដ្ឋធានី នៅពេលដែលប្រទេសលីប៊ីមានការបែកបាក់គ្នាខាងនយោបាយ តស៊ូជាមួយការប្រយុទ្ធគ្នាផ្ទៃក្នុងរវាងក្រុមជីវពលឧទ្ទាម កងយោធពល និងរដ្ឋាភិបាលពីរដែលដណ្តើមអំណាចគ្នា។រដ្ឋាភិបាលបស្ចឹមប្រទេសភាគច្រើនបានបិទស្ថានបេសកកម្មរបស់ពួកគេនៅក្នុងប្រទេសលីប៊ីនៅពេលមានកំណើនអំពើហិង្សា៕