អ្នកឃ្លាំមើលស្ថាការណ៍នយោបាយ សេដ្ឋកិច្ច សន្តិសុខនៅកម្ពុជានិងតំបន់ បានទទូចដល់ពលរដ្ឋឲ្យតាមដានការរីកចំរើនជឿនលឿនទៅមុខរបស់អាស៊ាន ហើយត្រៀមខ្លួនក្នុងបរិបទថ្មី។ លោកក៏បានជំរុញដល់រដ្ឋាភិបាលពង្រឹងសន្តិភាព ស្ថេរភាព ហើយកុំបង្កអសន្តិសុខដែលនាំឲ្យអ្នកវិនិយោគមិនហ៊ានចូលមកបណ្តាក់ទុន។ នេះជាការអះអាងរបស់លោក យ៉ង់ គឹមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្ដិភាព។
លោកបានសំដែងការសោកស្តាយចំពោះអំពើហិង្សាលើតំណាងរាស្ត្រពីររូប ហើយនឹងសាររបស់អ្នកដឹកនាំដែលនិយាយពីសង្គ្រាម។ លោក គឹមអេង បានថ្លែងយ៉ាងដូច្នេះក្នុងកម្មវិធី Hello VOA «វេទិកាអាស៊ាន» កាលពីយប់ថ្ងៃ ព្រហស្បតិ៍ស្តីពីតួនាទីរបស់កម្ពុជាក្នុងការពង្រឹងសន្តិភាព ស្ថេរភាព ហើយនឹងការអភិវឌ្ឍក្នុងតំបន់អាស៊ាន។ សូមចុចស្តាប់កម្មវិធីទាំងស្រុងខាងក្រោម៖