ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​តស៊ូ​មតិ​ជំរុញ​ពលរដ្ឋ​កម្ពុជា​ឲ្យ​ពង្រឹង​ខ្លួន​ឲ្យ​ទាន់​ការ​វិវត្ត​របស់​អាស៊ាន


ទាញ​យក​ពី​តំណភ្ជាប់​ដើម

អ្នក​ឃ្លាំមើល​ស្ថាការណ៍​នយោបាយ សេដ្ឋកិច្ច សន្តិសុខនៅ​កម្ពុជា​និង​តំបន់​ បាន​ទទូច​ដល់​ពលរដ្ឋ​ឲ្យ​តាម​ដាន​ការ​រីកចំរើន​ជឿន​លឿន​ទៅ​មុខ​របស់​អាស៊ាន​ ហើយ​ត្រៀម​ខ្លួន​ក្នុង​បរិបទ​ថ្មី។ លោក​ក៏​បាន​ជំរុញ​ដល់​រដ្ឋាភិបាល​ពង្រឹង​សន្តិភាព​ ស្ថេរភាព ហើយ​កុំ​បង្ក​អសន្តិសុខ​ដែលនាំ​ឲ្យ​អ្នក​វិនិយោគ​មិន​ហ៊ាន​ចូល​មក​បណ្តាក់​ទុន។ នេះ​ជា​ការ​អះអាង​របស់​​លោក យ៉ង់ គឹមអេង ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍​ និង​សន្ដិភាព ក្នុង​កម្មវិធី Hello VOA «វេទិកា​អាស៊ាន‍» កាល​ពី​ថ្ងៃ​ព្រហស្បតិ៍។ (សុខ ខេមរា, Hello VOA «វេទិកា​អាស៊ាន‍», ៥ វិច្ឆិកា ២០១៥)

XS
SM
MD
LG