ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព្រះមហាក្សត្រិយានី​ Elizabeth ទី ២ សព្វ​ព្រះរាជ​ហឫទ័យ​នឹង​សុនខ​ពូជ corgi តាំង​ពី​វ័យ​កុមារ


ព្រះនាងម្ចាស់ Elizabeth ឱបសុនខ Corgi ខណៈព្រះនាងម្ចាស់ Margaret Ros ហ៊ុចនំឲ្យសុនខ កាលពីថ្ងៃទី ៥ ខែកក្កដា ឆ្នាំ ១៩៣៦។
ព្រះនាងម្ចាស់ Elizabeth ឱបសុនខ Corgi ខណៈព្រះនាងម្ចាស់ Margaret Ros ហ៊ុចនំឲ្យសុនខ កាលពីថ្ងៃទី ៥ ខែកក្កដា ឆ្នាំ ១៩៣៦។

សម្រាប់​មនុស្ស​ជា​ច្រើន​នៅ​ជុំវិញ​ពិភពលោក​ ពាក្យ «corgi» មាន​ជាប់​ពាក់ព័ន្ធ​ជា​រៀងរហូត​ទៅ​នឹងព្រះ​មហាក្សត្រិយានី​ Elizabeth ទី ២ នៃ​ចក្រភពអង់គ្លេស ដែល​ទើប​សោយ​ទិវង្គត។

អ្នកម្នាង Diana បាន​ចាត់ទុក​សត្វសុនខ​ទាំង​នោះថា​ «ជា​កម្រាព្រំ​ដ៏​រស់រវើក» ដែល​តែង​តែ​ស្ថិត​ក្បែរព្រះមហាក្សត្រិយានី Elizabeth ទី ២ ជាប់​ជានិច្ច។​ សត្វសុនខ​ប្រភេទ corgis ​នេះ​ មាន​មាឌ​ល្អិត​ រោម​ត្រសុស​និង​មាន​សំឡេង​ព្រុស​ឮខ្លាំង ហើយ​តែង​តែ​ស្ថិត​នៅ​ជិតព្រះមហាក្សត្រិយានីដែល​ទើប​តែ​សោយ​ទិវង្គត​ទៅ តាំង​ពី​ព្រះអង្គ​មាន​ព្រះជន្ម​ពី​វ័យ​ក្មេង​មកម្លេ៉ះ។​

ព្រះមហាក្សត្រី​យានី Elizabeth ទី ២ បាន​ចិញ្ចឹម​សុនខ​ប្រភេទ​នេះ​ប្រមាណ​ជិត​ ៣០ ក្បាល ក្នុង​អំឡុង​ពេល​ទ្រង់​មាន​ជីវិត ហើយ​សត្វ​ទាំង​នេះ​បាន​រស់នៅដោយ​ក្តី​សប្បាយ​រីករាយ​ ដោយ​ទទួល​បានការ​ថែទាំ​ដ៏​ល្អ​ក្នុង​នាម​ជា​សត្វចិញ្ចឹមរបស់​ព្រះមហាក្សត្រិយានី។

ព្រះនាងម្ចាស់ Elizabeth និងព្រះនាងម្ចាស់ Margaret Rose គង់លើរថទេះសេស ជាមួយសុនខមួយក្បាល កាលពីថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ១៩៤០។
ព្រះនាងម្ចាស់ Elizabeth និងព្រះនាងម្ចាស់ Margaret Rose គង់លើរថទេះសេស ជាមួយសុនខមួយក្បាល កាលពីថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ១៩៤០។
ព្រះមហាក្សត្រិយានី Elizabeth ទី ២ និងព្រះអង្គម្ចាស់ Philip អមដោយសុនខមួយក្បាលរបស់ព្រះមហាក្សត្រិយ៍ នៅព្រះរាជដំណាក់ Windsor កាលពីថ្ងៃទី ២ ខែមិថុនា ឆ្នាំ ១៩៥៩។
ព្រះមហាក្សត្រិយានី Elizabeth ទី ២ និងព្រះអង្គម្ចាស់ Philip អមដោយសុនខមួយក្បាលរបស់ព្រះមហាក្សត្រិយ៍ នៅព្រះរាជដំណាក់ Windsor កាលពីថ្ងៃទី ២ ខែមិថុនា ឆ្នាំ ១៩៥៩។

ការ​សោយ​ទិវង្គត​របស់​ព្រះមហាក្សត្រិយានី Elizabeth ទី ២ កាល​ពី​សប្តាហ៍​មុន​ បាន​ធ្វើ​ឱ្យ​មាន​ក្តី​បារម្ភ​កើន​ឡើង​ថា​ តើអ្នក​ណា​នឹង​ថែរក្សា​សត្វ​សុនខ​ជា​ទីស្រលាញ់​របស់​ព្រះអង្គ​នោះ។​

ទី​ភ្នាក់ងារព័ត៌មាន Sky News​ បាន​រាយការណ៍​កាល​ពី​ថ្ងៃ​អាទិត្យ​ ទី ១១ ខែ​កញ្ញា ថា​ បើ​យោង​តាម​អ្នកនាំ​ពាក្យរបស់​ព្រះបរមរាជវាំងមួយ​រូប​ សុនខ​ពូជ corgis​ ទាំង​នោះ​ នឹង​ត្រូវ​យក​ទៅ​ចិញ្ចឹម​បន្ត​ដោយ​ព្រះ​អង្គម្ចាស់​ Andrew និង​អតីត​ព្រះមហេសី​របស់​ទ្រង់គឺលោកស្រី Sarah Ferguson។​

លោក Robert Lacey អ្នក​ប្រវត្តិសាស្ត្រ​នៃ​គ្រួសារ​រាជវង្ស​និង​ជា​អ្នកនិពន្ធ​សៀវភៅ​ដែល​មាន​ចំណង​ជើង​ថា​ «ព្រះមហាក្សត្រិយានី Elizabeth II ទី​២​ និង​ព្រះរាជ​ដំណាក់ Windsor» បាន​ថ្លែង​ក្នុង​សម្តី​ដើម​ថា៖

«មាន​រឿង​មួយ​ដែល​មនុស្ស​ជា​ច្រើន​កំពុង​ចង់​ដឹង​និងមាន​ចម្ងល់​នោះ​គឺថា​ តើ​ក្នុង​ពិធី​បុណ្យ​ព្រះសព​របស់​ព្រះមហាក្សត្រិយានី​នោះ ​តើ​សុនខ corgi នឹង​ត្រូវ​គេ​អនុញ្ញាត​ឱ្យ​ចូល​រួម​ដែរ​ឬ​យ៉ាង​ណា​នោះ»។

លោក​បាន​ថ្លែង​បន្ថែម​ថា៖

«សុនខ​ corgis ជា​មិត្ត​សំឡាញ់​របស់​ព្រះមហាក្ស​ត្រិយានី។ សត្វ​សុនខ​ជើង​ខ្លី សំឡេង​ព្រុស​ខ្លាំង​ ដែល​មនុស្ស​ជា​ច្រើន​នៅ​ចក្រភព​អង់គ្លេស​មិនសូវ​ចូលចិត្ត​នោះ បាន​បំពេញ​តួនាទី​ដ៏​សំខាន់​បំផុត​សម្រាប់​ព្រះ​មហាក្សត្រិយានី»។

ព្រះមហាក្សត្រិយានី Elizabeth បាន​ចាប់​ផ្តើម​សព្វ​ព្រះរាជ​ហឫទ័យលើ​សុនខ​ពូជ corgis​ នេះ​ តាំង​ពី​ឆ្នាំ​ ១៩៣៣​ មក នៅ​ពេល​ដែល​បិតា​របស់​ព្រះអង្គ​ គឺ​ព្រះមហាក្សត្រ George ទី​ ៦​ បាន​យកសុនខ​ពូជ Pembroke Welsh corgi មួយ​ក្បាល​មកព្រះរាជដំណាក់ ហើយបានដាក់​ឈ្មោះ​សុនខ​តូច​នោះ​ថា Dookie។

រូប​ភាព​មួយ​ចំនួន​ដែល​បង្ហាញ​ឱ្យ​ឃើញ​ពី​អតីត​ព្រះមហាក្សត្រីយានី​បណ្តើរកូន​ឆ្កែ​តូច​ នៅ​ខាង​ក្រៅ​ព្រះរាជដំណាក់​ដ៏​ស្រស់​ស្អាត​នៅ​ក្នុង​ទីក្រុង​ឡុងដ៍​ នឹងក្លាយ​ជា​រូប​ភាព​ទី ១ ​ក្នុង​ចំណោម​រូបភាពនានា​ជា​ច្រើនរបស់​ព្រះមហាក្សត្រិយានី Elizabeth ទី ២ ​ជា​ច្រើន​ទសវត្សរ៍​ខាង​មុខ​ទៀត។

ព្រះមហាក្សត្រិយានី Elizabeth ទី ២ ទ្រង់គង់នៅក្បែរសត្វសុនខចិញ្ចឹមរបស់ទ្រង់ឈ្មោះ Susan កាលពីថ្ងៃទី ៣១ ខែមករា ឆ្នាំ ១៩៥៩។
ព្រះមហាក្សត្រិយានី Elizabeth ទី ២ ទ្រង់គង់នៅក្បែរសត្វសុនខចិញ្ចឹមរបស់ទ្រង់ឈ្មោះ Susan កាលពីថ្ងៃទី ៣១ ខែមករា ឆ្នាំ ១៩៥៩។
ព្រះមហាក្សត្រិយានី Elizabeth ទី ២ ថតរូបជាមួយសត្វសុនខ Corgis ចិញ្ចឹមរបស់ទ្រង់ កាលពីថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ១៩៧០។
ព្រះមហាក្សត្រិយានី Elizabeth ទី ២ ថតរូបជាមួយសត្វសុនខ Corgis ចិញ្ចឹមរបស់ទ្រង់ កាលពីថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ១៩៧០។

នៅ​ពេល​ដែល​ព្រះមហាក្សត្រីយានី​មាន​ព្រះជន្ម​ ១៨​ ព្រះវស្សា​ ព្រះអង្គ​ត្រូវ​បានគេ​ថ្វាយសុនខ​មួយ​ក្បាល​ ដោយ​បានដាក់​ឈ្មោះថា​ Susan ដែល​ជា​សត្វសុនខដំបូង​នៃពូជ​ corgis ជា​ច្រើន​ទៀតដែល​ទ្រង់​បាន​យក​មក​ចិញ្ចឹម។ ក្រោយ​មក​ទៀត ​ក៏​មាន​ការ​បង្កាត់​ពូជ​រវាង​សុនខ​ប្រភេទ ​corgi និង​ពូជ​សុនខ​ប្រភេទ dachshund ផង​ដែរ។

សត្វ​សុនខ​ទាំង​អស់​នេះ ក៏​បាន​ចាប់ផ្តើម​បង្ហាញ​ខ្លួន​ជាមួយ​ព្រះមហាក្សត្រិយានី​ Elizabeth នៅ​តាម​ទីសាធារណៈ ហើយ​បាន​ក្លាយ​ជា​ផ្នែក​ដ៏​សំខាន់​មួយ​នៃ​ព្រះរាជលក្ខណៈសម្បត្តិរបស់​ទ្រង់។​

ក្នុង​រយៈពេល​នៃ​ការ​សោយរាជ្យ​ប្រមាណ​ ៧០ឆ្នាំ​ សុនខ​ប្រភេទ corgis នេះ​តែង​តែ​ស្ថិត​នៅ​ជិត​នឹង​ព្រះមហាក្សត្រីយានី​ជានិច្ច​ ដែល​ក្នុង​នោះ​ក៏​មាន​ការ​ធ្វើ​ដំណើរ​ជា​ផ្លូវការជាមួយ​ព្រះអង្គ​ទៅ​កាន់​កន្លែង​នានា​ជា​ច្រើន​ផង​ដែរ។

សត្វសុនខ​ទាំង​អស់​នោះ​មាន​បន្ទប់​ដេក​ដាច់ដោយឡែក​ នៅក្នុង​ព្រះបរមរាជវាំង​ Buckingham ដោយ​មាន​ការ​ផ្លាស់​កម្រាល​ជា​ប្រចាំ​ថ្ងៃ។ មាន​ម្តងម្កាល ​សត្វសុនខ​ទាំង​នេះ​ បាន​ខាំ​កែង​ជើង​ភ្ញៀវ ឬ​សមាជិក​រាជវង្ស​ណា​ដែល​ពួក​វា​មិន​ដែល​ស្គាល់។

លោក​ស្រី​ Penny Junor អ្នកនិពន្ធ​ជនជាតិ​អង់គ្លេសម្នាក់ បាន​សរសេរ​រៀបរាប់​ពីជីវិត​ដ៏​ក្លៀវក្លា​និង​រហ័សរហួន​របស់​សត្វ​សុនខតូច​ៗ​ទាំង​នោះ ​នៅ​ក្នុងជីវប្រវត្តិ​របស់​ពួក​វា​កាល​ពី​ឆ្នាំ ២០១៨​ ក្នុង​សៀវភៅមួយ​ដែល​មាន​ចំណង​ជើង​ថា​ «សុនខ​ពូជ Corgis ទាំង​អស់​របស់​ព្រះមហាក្សត្រីយានី»។

ព្រះមហាក្សត្រិយានី Elizabeth ទី ២ យាងទៅដល់ស្ថានីយ៍រថភ្លើង King's Cross នៅទីក្រុងឡុងដ៍ ដោយបណ្តើរសត្វសុនខចិញ្ចឹមរបស់ទ្រង់ កាលពីថ្ងៃទី ១៥ ខែតុលា ឆ្នាំ ១៩៦៩។
ព្រះមហាក្សត្រិយានី Elizabeth ទី ២ យាងទៅដល់ស្ថានីយ៍រថភ្លើង King's Cross នៅទីក្រុងឡុងដ៍ ដោយបណ្តើរសត្វសុនខចិញ្ចឹមរបស់ទ្រង់ កាលពីថ្ងៃទី ១៥ ខែតុលា ឆ្នាំ ១៩៦៩។
ព្រះមហាក្សត្រិយានី Elizabeth ទី ២ យាងស្វាគមន៍សមាជិកនៃក្រុមកីឡា rugby មកពីប្រទេសនូវែលសេឡង់ ដោយមានសត្វសុនខពូជ Corgis របស់ទ្រង់អមជាមួយ នៅព្រះបរមរាជវាំង Buckingham ក្នុងទីក្រុងឡុងដ៍ កាលពីថ្ងៃទី ៥ ខែវិច្ឆិកា ឆ្នាំ ២០០២។
ព្រះមហាក្សត្រិយានី Elizabeth ទី ២ យាងស្វាគមន៍សមាជិកនៃក្រុមកីឡា rugby មកពីប្រទេសនូវែលសេឡង់ ដោយមានសត្វសុនខពូជ Corgis របស់ទ្រង់អមជាមួយ នៅព្រះបរមរាជវាំង Buckingham ក្នុងទីក្រុងឡុងដ៍ កាលពីថ្ងៃទី ៥ ខែវិច្ឆិកា ឆ្នាំ ២០០២។

អ្នកនិពន្ធ​រូប​នេះ​បាន​រៀបរាប់នៅក្នុង​សៀវភៅ​នោះ​ថា​ ព្រះមហាក្សត្រីយានី​ បាន​បណ្តើរ​ឆ្កែ​និង​ដាក់​ចំណី​ដល់​ពួក​វា បាន​ដាក់​ឈ្មោះឱ្យ​ពួកវា​ដោយ​ផ្ទាល់ ហើយ​នៅ​ពេល​ដែល​វា​ងាប់​ សាកសព​របស់​សុនខនោះ​ត្រូវបាន​កប់​ដោយ​មាន​ផ្លាក​ឈ្មោះ​រៀងៗ​ខ្លួន​ផង​ដែរ។​

ការ​មើល​ថែ​ទាំ​សត្វសុនខ​របស់​ព្រះមហាក្សត្រិយានី​ភាគ​ច្រើន​ ជា​កិច្ចការ​របស់​អ្នក​កាត់​សម្លៀកបំពាក់​និង​ជា​ជំនួយ​ការ​របស់​ព្រះអង្គ​ គឺ​លោក​ស្រី Angela Kelly និងជំនួយ​ការ​របស់​លោក​ស្រី​ គឺ​លោក​ Paul Whybrew ដែល​ព្រះមហា​ក្សត្រីយានី​បាន​ទុក​ព្រះរាជ​ហឫទ័យ​ជាខ្លាំង។

អ្នកនិពន្ធរូប​នេះបាន​សរសេរ​ក្នុង​សៀវភៅ​នោះថា៖

«ព្រះមហក្សត្រីយានី​បារម្ភ​ជាខ្លាំង​ចំពោះសត្វសុនខ​ទាំង​នោះ​ នៅ​ពេល​ទ្រង់​សោយទិវង្គត»។

​លោកស្រី​ Angela Kelly ក៏​បាន​កត់សម្គាល់​ផង​ដែរ ​នៅ​ក្នុង​សំណេរ​របស់​លោកស្រី​ថា សមាជិក​រាជវង្សខ្លះ​មិន​សព្វព្រះរាជ​ហឫទ័យ​នឹងសុនខ​ពូជ corgis ដូច​ព្រះមហាក្សត្រីយានី​ Elizabeth ឡើយ។

ទោះជា​យ៉ាង​ណាក្តី​ បើតាម​សេចក្តី​រាយការណ៍​របស់​សារព័ត៌មាន Sky News របស់​អង់គ្លេស​នោះ​ សត្វ​សុនខ​ពូជ corgis ដែល​នៅសេស​សល់​ នឹង​ត្រូវ​បាន​មើល​ថែទាំ​ដោយ​ព្រះរាជបុត្រ​មួយ​អង្គ​ ក្នុង​ចំណោម​ព្រះរាជបុត្រ​ទាំង​បី​របស់​ព្រះមហាក្សត្រីយានី​ ​គឺ​ព្រះអង្គម្ចាស់​ Andrew និង​អតីតព្រះមហេសី​របស់​ទ្រង់​គឺ​លោកស្រី Sarah Ferguson៕

XS
SM
MD
LG