ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​ឈ្នះបាន​មេដាយ​​២១​ហើយពីការ​ប្រកួត​កីឡា​ស៊ីហ្គេម​នៅ​ហ្វីលីពីន


កីឡាករនិងកីឡាការរិនីកម្ពុជាគ្រវីទង់ជាតិខ្មែរ ​ក្នុងពិធីបើកសម្ពោធការប្រកួតកីឡាស៊ីហ្គេមឆ្នាំ ២០១៩ នៅ​ពហុកីឡាដ្ឋាន Philippine Arena នៅទីក្រុង Bocaue ប្រទេស​ហ្វីលីពីន កាលពីថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០១៩។
កីឡាករនិងកីឡាការរិនីកម្ពុជាគ្រវីទង់ជាតិខ្មែរ ​ក្នុងពិធីបើកសម្ពោធការប្រកួតកីឡាស៊ីហ្គេមឆ្នាំ ២០១៩ នៅ​ពហុកីឡាដ្ឋាន Philippine Arena នៅទីក្រុង Bocaue ប្រទេស​ហ្វីលីពីន កាលពីថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០១៩។

កម្ពុជា​ឈ្នះ​បាន​មេដាយ​ចំនួន ២១​ហើយ ចាប់​តាំង​ពី​ការ​ប្រកួត​កីឡា​ស៊ីហ្គេម ឬ Southeast Asian Games (SEA Games) បានផ្តើម​ប្រារព្ធ​ឡើង​នៅ​ថ្ងៃទី ​៣០ ខែ​វិច្ឆិកា ឆ្នាំ​ ២០១៩ នៅ​ពហុកីឡាដ្ឋាន Philippine Area ក្នុង​ខេត្ត Bulacan ប្រទេស​ហ្វីលីពីន។

​កីឡា​ករនិងកីឡាការិនី​ខ្មែរ​បាន​ប្រកួត​ឈ្នះ​មេដាយ​មាស​ចំនួន ១ ឲ្យ​កម្ពុជា​ សម្រាប់​ការ​ប្រកួត​កីឡា​ក្បាច់គុណ​ Arnis របស់​ហ្វីលីពីន​ មេដាយ​ប្រាក់​ចំនួន​ ៣ សម្រាប់​កីឡា​ប្រភេទ Arnis និង​កីឡា​សីដក ឬ Sepak Takraw និង​មេដាយ​សំរិត​ចំនួន​ ១៧ សម្រាប់​កីឡា​ប្រភេទ Arnis ។

កីឡាករ​វ័យ​១៨ឆ្នាំ យ៉ុង ម៉េងលី បាន​ប្រកួត​ឈ្នះ​បាន​មេដាយ​មាស​ឲ្យ​កម្ពុជា​ជា​លើក​ដំបូង​សម្រាប់​ប្រភេទ​កីឡា​ក្បាច់​គុណ​ហ្វីលីពីន Arnis វិញ្ញាសា Full Contact Padded Stick កាលពី​ថ្ងៃ​ចន្ទ​កន្លង​ទៅ​នេះ ក្នុង​វគ្គ​ផ្តាច់​ព្រ័ត​សម្រាប់​កីឡាករ​បុរស​ទម្ងន់ ​៦០-៦៥ គីឡូក្រាម ដោយ​ឈ្នះ​គូ​ប្រកួត​លោក Valenzuela Billy Joel មក​ពី​ប្រទេស​ហ្វីលីពីន។ កាលពី​ថ្ងៃ​អាទិត្យ កីឡាករ​ល្បុក្កតោ​រូប​នេះ​ ក៏​បាន​ឈ្នះ​មេដាយ​ប្រាក់​ឲ្យ​កម្ពុជា​ ក្នុង​ការ​ប្រកួត​វគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត​ពី​គូ​ប្រកួត​មក​ពី​ប្រទេស​មីយ៉ាន់ម៉ា។

មក​ដល់​ពេល​នេះ កម្ពុជា​ឈរ​ក្នុង​លំដាប់​លេខរៀង​ទី​៨ ក្នុង​ចំណោម​ប្រទេស​ចំនួន ១១​ដែល​កំពុង​ចូល​រួម​ការ​ប្រកួត​កីឡា​ស៊ីហ្គេម​នេះ​ ដែល​ប្រារព្ធ​ធ្វើ​ឡើង​រៀងរាល់​ពីរ​ឆ្នាំ​ម្តង ដោយ​នាំ​មុខ​ប្រទេស​ប៊្រុយណេ ឡាវ និង​ទីម័រខាងកើត។

ការ​ប្រកួត​កីឡា​ស៊ីហ្គេម​សម្រាប់​ឆ្នាំ​ ២០១៩ ​នេះ នឹង​បញ្ចប់​ទៅ​នៅ​ថ្ងៃទី ១១ ខែ​ធ្នូ​ខាង​មុខ​នេះ៕

XS
SM
MD
LG