រដ្ឋមន្ត្រីការពារជាតិអាមេរិកថា លោក CQ Brown «មិនសាកសមនឹងតំណែងនេះសម្រាប់ពេលឥឡូវនេះ»ទេ
រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិកលោក Pete Hegseth កាលពីចុងសប្តាហ៍មុន បានផ្តល់ហេតុផលនានាអំពីការបណ្តេញប្រធានក្រុមនាយសេនាធិការចម្រុះលោកនាយឧត្តមសេនីយ៍ Charles Q. Brown Jr. ឬ CQ Brown។ លោកប្រធានាធិបតី Donald Trump បានបណ្តេញមេដឹកនាំយោធាកំពូលរបស់អាមេរិករូបនេះកាលពីថ្ងៃសុក្រសប្តាហ៍មុន តាមរយៈការបង្ហោះសារលើបណ្តាញសង្គម។ អ្នកស្រី Carla Babb អ្នកឆ្លើយឆ្លងព័ត៌មានឱ្យ VOA ប្រចាំក្រសួងការពារជាតិអាមេរិករាយការណ៍លម្អិតអំពីរឿងនេះ។ អ្នកនាង ស្រេង លក្ខិណា ជូនសេចក្តីប្រែសម្រួល៕