បេក្ខជនរដ្ឋមន្ត្រីការពារជាតិរបស់លោក Trump ប្រឈមការចោទសួរតឹងរ៉ឹងពីសមាជិកព្រឹទ្ធសភា
ជម្រើសរបស់ប្រធានាធិបតីជាប់ឆ្នោតលោក Donald Trump សម្រាប់តំណែងរដ្ឋមន្រ្តីការពារជាតិអាមេរិក គឺលោក Pete Hegseth បានប្រឈមនឹងការតតាំងពីសមាជិកគណបក្សប្រជាធិបតេយ្យនៅក្នុងជួរគណៈកម្មាធិការកិច្ចការការពារជាតិនៃព្រឹទ្ធសភាអាមេរិកកាលពីថ្ងៃអង្គារ ទី១៤ ខែមករា។ អ្នកស្រី Carla Babb អ្នកឆ្លើយឆ្លងព័ត៌មានឱ្យវីអូអេនៅក្រសួងការពារជាតិអាមេរិកជូនសេចក្តីរាយការណ៍។ អ្នកនាង ស្រេង លក្ខិណា ជូនសេចក្តីប្រែសម្រួលដូចតទៅ៖