ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពលករ​ចំណាក​ស្រុក៖ ឥណទាន​ផ្តល់ឱ្យ​ពលករ​ស្វែងរក​ការងារ​នៅ​ក្រៅ​ប្រទេស​អាច​បង្កើន​សុវត្ថិភាព​សម្រាប់​ពលករ


ទាញ​យក​ពី​តំណភ្ជាប់​ដើម

កាលពីខែសីហា ធនាគារអេស៊ីលីដាបានចុះអនុស្សរណៈនៃការយោគយល់ជាមួយក្រសួងការងារ ដោយផ្តល់ឥណទានរហូតដល់២០លានរៀលដល់ពលករដែលខ្វះធនធានហិរញ្ញវត្ថុសម្រាប់ចំណាយលើការចេញទៅបំពេញការងារនៅក្រៅប្រទេស ក្នុងអត្រាការប្រាក់ ៨.៥% ក្នុងមួយឆ្នាំ ដោយមិនតម្រូវឱ្យមានទ្រព្យធានា ប៉ុន្តែត្រូវមានកិច្ចសន្យាការងារជាមួយនិយោជកនៅក្រៅប្រទេស និងអ្នកចូលរួមខ្ចីដែលជាសមាជិកគ្រួសារ។ លោក ឃុន ថារ៉ូ ប្រធានកម្មវិធីការងារនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថាសង់ត្រាល់ លើកឡើងក្នុងបទសម្ភាសន៍ជាមួយអ្នកនាង កាន់ វិច្ឆិកា អ្នកសារព័ត៌មានវីអូអេថា ឥណទាននេះអាចជួយសម្រាលបន្ទុកកម្ចីដែលមានអត្រាការប្រាក់ខ្ពស់ និងបង្កើនសុវត្ថិភាពការងារសម្រាប់ពលករបានមួយផ្នែក៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG