សំឡេងជំនាន់ថ្មី៖ លោក ទីវ តារារិទ្ធ នឹងប្រើពេលមួយឆ្នាំជិះកង់ទៅអឺរ៉ុបរ៉ៃអង្គាសប្រាក់២៥ម៉ឺនដុល្លារសម្រាប់កុមារកម្ពុជា
លោកទីវ តារារិទ្ធ គឺជាអ្នកបង្កើតមាតិកាលើបណ្តាញសង្គម និងជាអ្នកជិះកង់រៃអង្គាសប្រាក់សម្រាប់មន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យកុមារអង្គរ។ លោកបានចាប់ផ្តើមជិះកង់ចាកចេញពីប្រទេសកម្ពុជាកាលពីដើមខែមិថុនា កាត់តាមបណ្តាប្រទេសនៅតំបន់អាស៊ីមួយចំនួន ដើម្បីទៅកាន់បណ្តាប្រទេសនៅអឺរ៉ុប។ លោក ទីវ តារារិទ្ធ លើកឡើងក្នុងបទសម្ភាសន៍ជាមួយអ្នកនាង កាន់ វិច្ឆិកា អ្នកយកព័ត៌មានឱ្យវីអូអេថា គម្រោងជិះកង់ទៅកាន់បណ្តាប្រទេសនៅអឺរ៉ុបនេះ នឹងត្រូវចំណាយពេលមួយឆ្នាំ ដើម្បីរៃអង្គាសប្រាក់ឱ្យបាន២៥ម៉ឺនដុល្លារសម្រាប់មន្ទីរពេទ្យទាំងពីរ។ សូមអស់លោកអ្នកនាងស្តាប់បទសម្ភាសន៍នេះទាំងស្រុងដូចតទៅ៕