លោក Trump បានប្រញាប់ប្រញាល់ចេញពីវេទិកាជួបជុំគ្នា បន្ទាប់ពីមានការបាញ់ប្រហារ
អ្នកនាំពាក្យរបស់លោក Trump លោក Stephen Cheung បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អតីតប្រធានាធិបតីអរគុណសមត្ថកិច្ច និងអ្នកជួយសង្គ្រោះបន្ទាន់សម្រាប់សកម្មភាពរហ័សរបស់ពួកគេក្នុងអំឡុងពេលអំពើដ៏សាហាវនេះ។ លោក Cheung និយាយថា លោក Trump មិនអីទេ ហើយកំពុងត្រូវបានពិនិត្យនៅឯមន្ទីរពេទ្យក្នុងស្រុកមួយ។
សេតវិមាននិយាយថា លោកប្រធានាធិបតី Joe Biden ត្រូវបានផ្តល់ព័ត៌មានអំពីឧប្បត្តិហេតុនេះ។
លោក Biden ថ្លែងអំពីឧប្បត្តិហេតុនេះថា៖ «អាមេរិកគ្មានកន្លែងសម្រាប់អំពើហិង្សាបែបនេះទេ។ អាក្រក់ណាស់។ អាក្រក់ណាស់។ នេះជាមូលហេតុមួយដែលយើងត្រូវតែបង្រួបបង្រួមប្រទេសនេះ។ យើងមិនអាចអនុញ្ញាតឱ្យរឿងនេះកើតឡើងបានទេ។ យើងមិនអាចធ្វើអ៊ីចឹងទេ។ យើងមិនអាចអត់ឱនរឿងនេះបានទេ»។