បទសម្ភាសន៍ VOA៖ ភាពយន្តចំនួន ១៨៨ នឹងត្រូវចាក់បញ្ចាំងក្នុងមហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី១២
មហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី ១២ នឹងប្រារព្ធធ្វើឡើងនៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី ៣០ ខែឧសភា ដល់ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៣។ មហោស្រពនេះនឹងដាក់បញ្ចាំងខ្សែភាពយន្តជាតិ និងអន្តរជាតិមកពីជុំវិញពិភពលោកចំនួន ១៨៨ ជូនសាធារណជនទស្សនាដោយឥតគិតថ្លៃ។ ភាពយន្តខ្នាតខ្លី ខ្នាតវែង ភាពយន្តឯកសារ និងគំនូរជីវចលទាំងនោះ នឹងត្រូវដាក់បញ្ចាំងនៅទីតាំងធំៗក្នុងរាជធានីភ្នំពេញ។ អ្នកនាង កាន់ វិច្ឆិកា នៃវីអូអេ បានសម្ភាសន៍លោក ជា សុភាព នាយកមជ្ឈមណ្ឌលបុប្ផាណា និងជាអ្នកសហការរៀបចំមហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី១២ អំពីព័ត៌មានលម្អិតនៃការរៀបចំមហោស្រពនេះឡើង៕