ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បទសម្ភាសន៍​ VOA៖ ការ​មិន​បាន​ជោគ​ជ័យ​លើក​នេះ​ជា​បទ​ពិសោធន៍​សម្រាប់​ហ្វឹក​ហាត់​បន្ថែម​ដើម្បី​ជោគជ័យ​លើក​ក្រោយ


ទាញ​យក​ពី​តំណភ្ជាប់​ដើម

ព្រឹត្តិ​ការណ៍​ស៊ី​ហ្គេម​លើក​ទី​ ៣២ ​ដែល​ប្រទេស​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ជា​លើក​ដំបូង​ក្នុង​រយៈពេល ៦៤ ឆ្នាំ ​​បាន​បញ្ចប់​ទៅ​កាល​ពី​ពាក់កណ្តាល​ខែ​ឧសភា។ កម្ពុជា​បាន​ធ្វើ​ឱ្យ​បណ្តា​ប្រទេស​ផ្សេងៗ​នៅ​លើ​ពិភព​លោក​កាន់​តែ​ចាប់​អារម្មណ៍​មក​លើ​ប្រទេស​កម្ពុជា​ថែម​មួយ​កម្រិត​ទៀត​ ដោយ​កម្ពុជា​បាន​ឈរ​ក្នុង​លំដាប់​ទី​ ៤ ដែល​បាន​ដណ្តើម​បាន​មេដាយ​មាស​ចំនួន​ ៨១​ និង​លំដាប់​ទី​ ៣​ ដែល​បាន​ដណ្តើម​មេដាយ​ច្រើន​គឺ​ចំនួន ២៨២។ លើស​ពី​នេះ កីឡា​ការិនី​ បូ ​សំណាង​ ដែល​បាន​ចូល​រួម​ប្រកួត​កីឡា​រត់​ប្រណាំង​ចម្ងាយ​ ៥០០០ ​ម៉ែត្រ​ក្នុង​ព្រឹត្តិ​ការណ៍​នោះ​ ​ត្រូវបាន​​ពិភព​លោក​ស្ញប់​ស្ញែង​ចំពោះ​ភាព​តស៊ូ​អត់​ធ្មត់​ មិន​ព្រម​បោះ​បង់​ការ​ប្រកួត​របស់​កីឡា​ការនី​រូប​នេះ​ ទោះ​មិន​បាន​ទទួល​ជោគ​ជ័យ ខណៈ​ពេល​នាង​ជា​កីឡាការិនី​ចុង​ក្រោយ​គេ ដែល​បាន​ចំណាយ​ពេល​យូរ​ជាង​គេ​ដើម្បី​រត់​គ្រប់​ជុំ ក្រោម​ភ្លៀង​ធ្លាក់​ដ៏​ជោគជាំ។ នៅ​ក្នុង​បទសម្ភាសន៍​ជាមួយ​អ្នក​ស្រី ​ធីតា​ វីន ​នៃ​វីអូអេ កីឡាការិនី​វ័យ​ ២០ ឆ្នាំ​រូប​នេះ​ បូ ​សំណាង ​បាន​ចាត់​ទុក​ការ​មិន​ទទួល​បាន​ជោគជ័យ​ពេល​នេះ ជា​មេរៀន​ជំរុញ​ឱ្យ​មាន​ការ​ប្តេជ្ញា​ចិត្ត​ហ្វឹក​ហាត់​ឱ្យ​កាន់​តែ​ខ្លាំង​ឡើង​ សម្រាប់​ដណ្តើម​បាន​ជោគ​ជ័យ​នៅ​ក្នុង​ការ​ប្រកួត​នា​ពេល​អនាគត៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG