បទសម្ភាសន៍ VOA៖ តំណាងព្រះសង្ឃខ្មែរត្រូវបាននិមន្តឲ្យចូលរួមពីធីបុណ្យព្រះពុទ្ធសាសនាដំបូងនៅសេតវិមាន
តំណាងព្រះសង្ឃខ្មែរលើកដំបូងដែលដឹកនាំដោយព្រះតេជព្រះគុណ ឥទ្ធិមុនី ម៉ឹង សាង ព្រះគ្រូចៅអធិការវត្តមុនីសុតារាម និងជាព្រះប្រធានពុទ្ធិកសមាគមព្រះសង្ឃខ្មែរសហរដ្ឋអាមេរិក ត្រូវបាននិមន្តឲ្យចូលរួមក្នុងពិធីបុណ្យព្រះពុទ្ធសាសនាដ៏សំខាន់មួយ គឺពិធីបុណ្យវិសាខបូជា នៅសេតវិមាន ក្នុងរដ្ឋធានីវ៉ាស៊ីនតោន ជាមួយនឹងព្រះសង្ឃមកពីប្រទេសនានាដែរ។ លោក សុខ ខេមរា នៃ វីអូអេ បានសម្ភាសន៍ជាមួយនឹងព្រះតេជព្រះគុណ ម៉ឹង សាង និងព្រះតេជព្រះគុណ សែម ចន្ទធីរ៍ អគ្គលេខាធិការពុទ្ធិកសមាគមព្រះសង្ឃខ្មែរ សហរដ្ឋអាមេរិក អំពីកម្មវិធីបុណ្យក្នុងសេតវិមាន៕