Hello VOA៖ គណបក្សប្រជាធិបតេយ្យមូលដ្ឋានមានប្រជាធិបតេយ្យផ្ទៃក្នុង
កាលពីពេលថ្មីៗនេះ ព្រះមហាក្សត្របានចេញព្រះរាជក្រឹត្យចំនួនពីរ ដោយតែងតាំងអតីតមន្រ្តីជាន់ខ្ពស់ពីររូបនៃគណបក្សប្រជាធិបតេយ្យមូលដ្ឋាន (Grassroots Democratic Party) ជារដ្ឋលេខាធិការ និងជាអនុរដ្ឋលេខាធិការក្រសួងបរិស្ថាន ក្រោយពីពួកគេបានចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ នៅក្នុងកម្មវិធី Hello VOA លោក យ៉េង វីរៈ ប្រធានគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានលើកឡើងថា ការចាកចេញនេះមិនប៉ះពាល់ដល់គណបក្សឡើយ ដោយសារគណបក្សមានគោលការណ៍បែបប្រជាធិបតេយ្យផ្ទៃក្នុង៕ (ស៊ុន ណារិន, Hello VOA, ភ្នំពេញ, ១៣ មេសា ២០២៣)