Hello VOA៖ ស្រ្តីពលករចំណាកស្រុកត្រូវការការគាំទ្រពីសង្គមក្រោយត្រឡប់មកស្រុកកំណើតវិញ
ក្នុងរយៈពេលជាងពីរទសវត្សរ៍ចុងក្រោយនេះ ការធ្វើចំណាកស្រុកទៅធ្វើការក្រៅប្រទេសមានការកើនឡើង ស្របពេលពលរដ្ឋដែលធ្វើចំណាកស្រុកទាំងនោះបានចូលរួមចំណែកយ៉ាងសំខាន់ដល់សេដ្ឋកិច្ចកម្ពុជា។ស្ត្រីក៏ជាអ្នករួមចំណែកស្ទើរតែស្មើគ្នានៃអត្ថប្រយោជន៍ទាំងនេះ ប៉ុន្តែពួកគេប្រឈមមុខនឹងបញ្ហាក្នុងការធ្វើដំណើរចំណាកស្រុក និងនៅពេលពួកគេត្រឡប់មកវិញ។ អ្នកស្រី កៅ សុគន្ធផារ៉ាឌី មន្រ្តីគម្រោងថ្នាក់ជាតិនៃអង្គការអន្តរជាតិទេសន្តរប្រវេសន៍ ហៅកាត់ថា IOM ថ្លែងក្នុងកម្មវិធី Hello VOA ស្តីពីពលករចំណាកស្រុកថា ស្រ្តីពលករចំណាកស្រុកដែលត្រឡប់មកស្រុកកំណើតវិញ ត្រូវការការជួយគាំទ្រផ្នែកហិរញ្ញវត្ថុ និងសុខុមាលភាពសង្គមដើម្បីអាចធ្វើសមាហរ័ណកម្មចូលក្នុងសង្គមវិញ៕ (អ្នកនាង កាន់ វិច្ឆិកា, ភ្នំពេញ, ២៣ មីនា ២០២៣)