ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក អ៊ិត សូធឿត៖ ស្ថានការណ៍​ ​«រឹតត្បិត​ខ្លួន​ឯង» ពី​ប្រភព​ព័ត៌មាន​ ​ជះ​ឥទ្ធិពល​ដល់​សេរី​ភាព​សារព័ត៌មាន


ទាញ​យក​ពី​តំណភ្ជាប់​ដើម

លោក​ អ៊ិត សូធឿត ​​នាយក​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​​ នៃ​មជ្ឈ​មណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​​ឯករាជ្យ ​មើល​ឃើញ​ថា ​កម្តៅ​នយោបាយ​ដែល​កើតមានឡើង​ជា​ហូរហែ​ក្រោយ​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​ឆ្នាំ​២០១៧មក ដែល​បាន​ធ្វើ​អោយ​​​ពល​រដ្ឋ និង​ប្រភព​របស់​​អ្នក​​សារព័ត៌មាន​ ថមថយ​ការ​បញ្ចេញ​មតិ​ផ្ទាល់​ខ្លួន ​បញ្ចេញ​មតិ​​ដោយ​ប្រុង​ប្រយ័ត្ន ឬ​«​រឹតត្បិត​ខ្លួនឯង» ​ក្នុង​ការ​បញ្ចេញ​មតិ​ជា​សាធារណៈ ​ពិសេស​នៅ​ពេល​និយាយ​ទៅ​កាន់​​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​។​​ ​​លោក​​​​សង្កត់​ធ្ងន់​ថា​ នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ ដូច​កម្ពុជា ប្រព័ន្ធ​ផ្សព្វ​ផ្សាយ និង​សារ​ព័ត៌មាន​ដែល​ហ៊ាន​រាយការណ៍​អំពី​ហេតុការណ៍​នៅ​ក្នុង​សង្គម​ដោយ​ពុំ​មាន​ការ​ភ័យខ្លាច ​​ពុំ​មាន​ការ​គំរាម​កំហែង និង​ប្រកប​ដោយ​សុវត្ថិភាព គឺ​ជា​តម្រូវការ​ចាំបាច់​របស់​ពលរដ្ឋ។ ​នៅ​ពេល​ខ្វះ​ការ​រាយការណ៍​ព័ត៌មាន​​​ស៊ីជម្រៅ​អំពី​បញ្ហា​សង្គម​ និង​កិច្ច​ការងារ​​ប្រទេស​ជាតិ​ នោះ​នឹង​ពាល់​ដល់​ការ​សម្រេច​ចិត្ត និង​​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​របស់​ពលរដ្ឋ​​ម្ចាស់​ឆ្នោត៕ (ខាន់​​ សុគុំមនោ​, Hello VOA, ភ្នំពេញ​, ទី២០​​ ខែ​មីនា​​ ឆ្នាំ២០២៣​)

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG