Hello VOA សំឡេងជំនាន់ថ្មី៖ គម្រោង Code For Girls ជំរុញឱ្យសិស្សស្រីរៀនសរសេរកូដកុំព្យូទ័រការ
សរសេរកូដ គឺជាផ្នែកមួយនៃកម្មវិធីសិក្សា STEM ដែលសំដៅលើមុខជំនាញផ្នែក វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា។ ការសរសេរកូដកុំព្យូទ័រនេះ គឺជាមេរៀនថ្មីនៅកម្ពុជា ជាពិសេសសម្រាប់ក្មេងស្រី។ បច្ចុប្បន្ននៅកម្ពុជា គេឃើញមានយុវជនមួយក្រុមបានរួមគ្នាបង្កើតក្លឹបសរសេរកូដមួយឈ្មោះថា Code for Girls ដើម្បីបង្រៀនដល់យុវតីឱ្យចេះសរសេរកូដ និងបង្កើតកម្មវិធីនានាក្នុងវិស័យព័ត៌មានវិទ្យាដោយឥតគិតថ្លៃ។ កញ្ញា រិទ្ធិ សុវណ្ណដាលីន ស្ថាបនិកគម្រោង Code For Girls ថ្លែងនៅក្នុងកម្មវិធី Hello VOA សំឡេងជំនាន់ថ្មីថា គម្រោង Code For Girls ជំរុញឱ្យសិស្សស្រីចូលរួមក្នុងការសរសេរកូដកុំព្យូទ័រកាន់តែច្រើន៕ (អ្នកនាង កាន់ វិច្ឆិកា, Hello VOA សំឡេងជំនាន់ថ្មី, ភ្នំពេញ, ១៣ កុម្ភៈ ២០២៣)