បទសម្ភាសន៍ VOA៖ លោក គា សុគន្ធ ការពារបទចម្រៀងរ៉េប«ឈាមបាតុករ»ក្រោយមានភាពចម្រូងចម្រាស
ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះមានភាពចម្រូងចម្រាសទាក់ទងបទចម្រៀងរ៉េប«ឈាមបាតុករ»របស់លោក គា សុគន្ធ ដែលលោកបានច្រៀងរៀបរាប់នូវព្រឹត្តិការណ៍ ហិង្សាតាមផ្លូវវេងស្រង កាលពីឆ្នាំ២០១៤។ មេដឹកនាំអង្គការសង្គមស៊ីវិលមួយចំនួនត្រូវបានសមត្ថកិច្ចកោះហៅសាកសួរ និងព្រមានឲ្យលុបចោលបទចម្រៀងនេះពីបណ្តាញសង្គមរបស់ស្ថាប័នខ្លួន។ នៅក្នុងបទសម្ភាសន៍ជាមួយវីអូអេនាថ្ងៃពុធនេះ លោក គា សុគន្ធ ដែលជាអ្នកនិពន្ធ និងច្រៀងចម្រៀងរ៉េបនេះ បានការពារបទចម្រៀងមួយនេះថា មិនមានចរិតញុះញង់ដូចការចោទប្រកាន់របស់អាជ្ញាធរឡើយ។ សូមស្តាប់នូវបទសម្ភាសន៍រវាងលោក លាស់ លីបលីប នៃវីអូអេ ជាមួយលោក គា សុគន្ធ ម្ចាស់បទចម្រៀង«ឈាមបាតុករ» ដូចតទៅ៕