ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បទសម្ភាសន៍​ VOA៖ អតីត​មន្រ្តី​គណបក្ស​សង្រ្គោះ​ជាតិ​នៅ​ខេត្ត​បាត់​ដំបង​ភៀស​ខ្លួន​សុំ​សិទ្ធិ​ជ្រក​កោន​នយោបាយ


ទាញ​យក​ពី​តំណភ្ជាប់​ដើម

រយៈពេល​ជិត​ ៥ ឆ្នាំ​ហើយ​ដែល​លោក ជា ជីវ ​អតីត​ប្រធាន​ប្រតិបត្តិ​ប្រចាំ​ខេត្ត​បាត់ដំបង​របស់​គណបក្ស​សង្រ្គោះ​ជាតិ​ ត្រូវ​បាន​កាត់​ផ្តាច់​សិទ្ធិ​នយោបាយ​ ក្រោយ​តុលាការ​កំពូល​បាន​​រំលាយ​គណបក្ស​នេះ។ ទោះជា​យ៉ាងណា លោក​បាន​បន្ត​ស្នាក់​នៅ​ក្នុង​ប្រទេស​ ទោះ​រង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​​ផ្នែក​នយោបាយ​ក៏​ដោយ។ ប៉ុន្តែ​ពេល​នេះ លោក​បាន​សម្រេច​​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស ហើយ​បាន​សុំ​​សិទ្ធិ​ជ្រក​កោន​នយោបាយ ដោយសារ​ក្តី​បារម្ភ​អំពី​សុវត្ថិភាព​និង​ការ​ចាប់​ខ្លួន។ នៅ​ក្នុង​បទ​សម្ភាសន៍​មួយ​ជាមួយ​វីអូអេ​កាល​ពី​ថ្ងៃ​ទី​១៩ ខែ​សីហា ឆ្នាំ​២០២២ លោក​ថ្លែង​ថា​ លោក​មិន​ចង់​ចាក​ចេញ​ពី​ស្រុក​កំណើត​ឡើយ។ លោក​បញ្ជាក់​ថា៖ «វត្ថុ​និង​គោល​បំណង​របស់​ខ្ញុំ​មិន​ចង់​ឆ្ងាយ​ពី​ទឹក​ដី​កំណើត​របស់​ខ្ញុំ​ទេ។ ខ្ញុំ​ចង់​ចូល​រួម​ក្នុង​ជីវភាព​នយោបាយ។ ខ្ញុំ​មាន​បំណង​ជួយ​ប្រជាពលរដ្ឋ​នៅ​ទឹក​ដី​ខេត្ត​បាត់ដំបង​របស់​ខ្ញុំ ដែល​ខ្ញុំ​បាន​បំពេញ​កិច្ច​ការងារ​ជាង​រយៈពេល​ ២០ ​ឆ្នាំ​កន្លង​មក​នេះ»៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG