ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មហោស្រពអក្សរសិល្ប៍ខ្មែរ​លើកទី​៥ នឹង​ប្រារព្ធ​​​ក្នុង​ខេត្ត​ពោធិ៍សាត់​​ដោយ​កម្មវិធី​ប្លែក​ជាង​លើក​មុនៗ


ទាញ​យក​ពី​តំណភ្ជាប់​ដើម

មហោស្រពអក្សរសិល្ប៍ខ្មែរ​លើកទី​ ៥​​ នឹង​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ថ្ងៃទី​ ២១-២២-២៣ ​ខែតុលា ឆ្នាំ​២០២២​ ខាង​មុខ នៅ​ក្នុង​​ខេត្ត​ពោធិ៍សាត់ ក្រោម​ប្រធានបទ «ការ​ពាំនាំ​ចម្លង​បន្ត​វេន​អក្សរសិល្ប៍»។ មហោស្រព​ដែល​ត្រូវបាន​បង្កើត​ឡើង​ដំបូង​​នៅ​ឆ្នាំ​ ២០១៧​​ នេះ​ នឹង​ដាក់​បង្ហាញ​ជូន​សាធារណជន​នូវ​​ស្នាដៃ​និពន្ធ​រឿងព្រេង កំណាព្យ ក៏ដូចជា​ការនិពន្ធ​សាច់​រឿង​ផ្សេងៗ​របស់​អ្នកនិពន្ធ​​​ជាតិ ព្រម​ជាមួយ​នឹង​​សកម្មភាព​ពាក់ព័ន្ធ​នឹង​ការ​អាន​​នានា​​​​​​ ដែល​ខុស​​ពី​​​មហោស្រព​លើកមុនៗ។ អ្នក​នាង កាន់ វិច្ឆិកា​ នៃវីអូអេ បានសម្ភាសន៍​អ្នកស្រី សូ ភីណា អ្នកនិពន្ធ និង​ជា​ប្រធានក្រុមប្រឹក្សា​ភិបាល​មហោ​ស្រព​អក្សរ​សិល្ប៍​​​​ខ្មែរ អំពី​ព័ត៌មាន​​លម្អិត​​​នៃ​ការរៀបចំ​មហោ​ស្រព​​​​អក្សរ​សិល្ប៍​​ខ្មែរ​​លើក​​ទី ៥​​ នេះ​ឡើង។ អ្នកស្រី សូ ភីណា បាន​ឲ្យ​ដឹង​ថា ការ​រៀបចំ​មហោស្រព​បែប​នេះ ​បាន​ជួយ​ជំរុញ​លើក​ទឹក​ចិត្ត​ឲ្យ​អ្នក​និពន្ធ​នៅ​កម្ពុជា​ ចាប់ផ្តើម​និពន្ធ​និង​បោះពុម្ព​សៀវភៅ​និង​ស្នាដៃ​និពន្ធ​បែប​ផ្សេងៗ​របស់​ខ្លួន៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG