ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក យី សីហា៖ ការ​ប្តេជ្ញា​ចិត្ត​ធ្វើ​ជា​ពលរដ្ឋ​សកម្ម​ ទោះ​ចាញ់​ការ​បោះឆ្នោត​ធ្វើ​ជា​មេឃុំ


ទាញ​យក​ពី​តំណភ្ជាប់​ដើម

ការ​ប្រកួត​ប្រជែង​ដណ្តើម​យក​តំណែង​មេ​ឃុំ​ឬ​ចៅ​សង្កាត់ ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​អាណត្តិ​ទី​ ៥ ​នេះ​ គណ​បក្ស​កម្ពុជា​និយម​ មាន​បេក្ខ​ជន​ឈរ​ឈ្មោះ ​៣០៦ ​អាសនៈ​ក្នុង​ចំណោម​អាសនៈ​សរុប​ ១១​៦២២។ ជា​លទ្ធផល​ គណបក្ស​នេះ​ទទួល​បាន​ ១​ អាសនៈ។ សម្រាប់​ឃុំ​សូភាស​ ស្រុក​ស្ទឹង​ត្រង់​ ខេត្ត​កំពង់​ចាម ​ក្រុមប្រឹក្សា​ឃុំសង្កាត់​មាន​អាសនៈ​ចំនួន​ ៩។ ​គណ​បក្ស​ចំនួន​ ៤ ​បាន​ចូល​រួម​ការ​ប្រកួត​ប្រជែង​ការ​បោះ​ឆ្នោត​​ឃុំសង្កាត់​អាណត្តិ​ទី ៥ ដើម្បី​គ្រប់គ្រង​អាសនៈ​ទាំង​នេះ។ ជា​លទ្ធ​ផល​ គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​បាន​ ៧ ​អាសនៈ​ គណបក្ស​ភ្លើង​ទៀន​ទទួល​បាន​ ២​ អាសនៈ។ អ្នកស្រី ធីតា​ វីន ​បាន​សម្ភាសន៍​​លោក ​យី ​សីហា ​អាយុ​ ៣៦ ​ឆ្នាំ ​បេក្ខជន​មេ​ឃុំ ​សូភាស ​ស្រុក​ស្ទឹង​ត្រង់ ​ខេត្ត​កំពង់​ចាម​ នៃ​គណបក្ស​កម្ពុជា​និយម​ ស្តី​អំពី​ជុំ​វិញ​ដំណើរ​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​បឹ្រក្សា​ឃុំ​សង្កាត់​អាណត្តិ​ទី​ ៥។ លោក ​យី ​សីហា ​ដែល​មិន​បាន​ជាប់​ឆ្នោត​ជា​មេឃុំ បាន​ឱ្យ​ដឹង​ថា ​មិន​មាន​បរិយា​កាស​ល្អ​សម្រាប់​គណបក្ស​នយោបាយ​ក្រៅ​រដ្ឋាភិបាល​នោះ​ទេ​ ក្នុង​ការ​ចូល​រួម​ប្រកួត​ប្រជែង​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​បឹ្រក្សា​ឃុំ​សង្កាត់​អាណត្តិ​ទី​ ៥ ​នេះ។ លោក​ យី សីហា ​បាន​សង្កត់​ធ្ងន់ថា លោក​នឹង​បន្ត​បំពេញ​តួនាទី​ជា​ពលរដ្ឋ​សកម្ម​មួយ​រូប​ក្នុង​ឃុំ​របស់​លោក បើ​ទោះ​បី​ជា​លោក​មិន​បាន​ជាប់​ឆ្នោត​ជា​មេឃុំ​ក៏​ដោយ៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG