បទសម្ភាសន៍VOA៖ អតីតតំណាងរាស្រ្តលោក សុន ឆ័យ ថា លោកមិនអាចព្រងើយកន្តើយមិនចូលរួមនយោបាយទេ
អតីតតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោក សុន ឆ័យ ដែលជាអ្នកនយោបាយចាស់វស្សាមួយរូប បានសម្រេចចិត្តចូលរួមជាមួយគណបក្សភ្លើងទៀន ដែលជាអតីតគណបក្សដឹកនាំដោយលោក សម រង្ស៊ី។ នៅក្នុងបទសម្ភាសន៍ជាមួយ VOA តាមទូរសព្ទ ពីទីក្រុង Melbourne នៃប្រទេសអូស្រ្តាលីកាលពីថ្ងៃទី៣ ខែមីនា អតីតតំណាងរាស្រ្តលោក សុន ឆ័យ លើកឡើងថា កាលៈទេសៈបានមកដល់ ហើយលោកមិនអាចព្រងើយកន្តើយមិនចូលរួមនយោបាយឡើយ។ តទៅនេះ ជាកិច្ចសម្ភាសន៍រវាងលោក ស៊ុន ណារិន ជាមួយលោក សុន ឆ័យ អតីតតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ៕