លោក ប្រាក់ សុខុន ចាប់ផ្តើមការងារជាប្រេសិតអាស៊ានថ្មីសម្រាប់វិបត្តិភូមា
កិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ានបានធ្វើឡើងនៅរាជធានីភ្នំពេញ កាលពីថ្ងៃពុធនិងថ្ងៃព្រហស្បតិ៍ ហើយវិបត្តិក្រោយរដ្ឋប្រហារនៅប្រទេសភូមាបានគ្របដណ្ដប់របៀបវារៈសំខាន់នៃកិច្ចពិភាក្សារវាងប្រមុខការទូតតំបន់អាស៊ីអគ្នេយ៍មួយនេះ។ ទោះការខ្វែងគំនិតគ្នាបន្តកើតមានលើវិធីសាស្ត្ររបស់អាស៊ានក្នុងការអន្តរាគមន៍វិបត្តិភូមា លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជាបានផ្ដើមការងារជាផ្លូវការក្នុងនាមជាប្រេសិតពិសេសរបស់អាស៊ាន ដោយបានបង្ហើបពីគម្រោងទៅទស្សនកិច្ចរដ្ឋធានីណៃពិដោរនិងទីក្រុងរ៉ង់ហ្គូនជាលើកដំបូងក្នុងឋានៈតួនាទីថ្មីមួយនេះ។
កម្មវិធីនីមួយៗ
-
០៤ វិច្ឆិកា ២០២៤
អ្នកកាសែត លោក ម៉ិច ដារ៉ា ប្រកាសឈប់ធ្វើសារព័ត៌មាន