ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

Hello VOA៖ អ្នកជំនាញ​ថា វិវាទ​នៅ​ណាហ្គាវើលដ៍ បង្ហាញ​ពី​ការ​ដល់​ពេល​សើរើ​ច្បាប់​ការងារ


ទាញ​យក​ពី​តំណភ្ជាប់​ដើម

វិវាទ​ការងារ​នៅ​ក្រុមហ៊ុន​ណាហ្គាវើលដ៍ បាន​នាំឱ្យ​មាន​កូដកម្ម​អូស​បន្លាយ​ជាង​មួយ​ខែ​កន្លង​មក​ហើយ រហូត​នាំ​ឱ្យ​វិវាទ​នេះ ប្រែក្លាយ​ជា​ចំណុច​រំពុះ​ផ្នែក​នយោបាយ ដែល​មាន​ការចាប់ចង​សមាសភាព​សហជីព​ដឹកនាំ​ការតស៊ូ​មតិ​នេះ​ទៀត​ផង។ ក្នុង​កម្មវិធី Hello VOA ប្រចាំ​ខែ​ក្រោម​មូលបទ​«អភិបាលកិច្ច​ល្អ»​សម្រាប់​ខែមករា ឆ្នាំ​២០២២ នេះ អ្នកឯកទេស​ផ្នែក​អភិបាល​កិច្ច លោក ឱក សេរីសោភក្តិ៍ បាន​លើក​ឡើង​ថា វិវាទ​ការងារ​នៅ​ណាហ្គាវើលដ៍ បាន​គោចរ​មក​ដល់​ចំណុច​ជាប់​គាំង ហើយ​វិវាទ​នេះ បាន​ផ្ដល់​មេរៀន​ទាក់ទង​នឹង​អន្តរកម្ម​រវាង​និយោជិក​ និយោជក និង​និយតករ​វិស័យ​ការងារ​ទូទាំង​ប្រទេស។ លោក ឱក សេរីសោភក្តិ៍ ថា បើសិនជា​មាន​អ្វី​ដែល​វិវាទ​នេះ អាច​ស​បញ្ជាក់​បាន​នោះ គឺវា​ដល់​ពេល​ក្នុង​ការសើរើ​ច្បាប់​ការងារ​ឡើង​វិញ​ហើយ៕ (អូន ឆេងប៉រ, Hello VOA, ភ្នំពេញ, ទី២៤ ខែមករា ឆ្នាំ២០២២)

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG