ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណបក្ស​ប្រឆាំង​ក្នុង​ប្រទេស​រុស្សី​​ប្រឈម​នឹង​អនាគត​​មួយ​ ដែល​គ្មាន​មេដឹកនាំ


ទាញ​យក​ពី​តំណភ្ជាប់​ដើម

មាន​រយៈ​ពេល​ជាង​២ខែ​ហើយ​ ចាប់​តាំង​ពី​មេដឹក​នាំ​ប្រឆាំង​នៅ​​រុស្ស៊ី​គឺ​លោក ​Alexei Navalny ​បាន​វិល​ត្រឡប់​​ទៅ​កាន់​ប្រទេស​​រុស្ស៊ី​​វិញ​ បន្ទាប់​ពី​ត្រូវ​សម្រាក​ព្យាបាល​នៅ​បរទេស​ ដោយសារ​លោក​ត្រូវ​ថ្នាំ​បំពុល​​ស្ទើរ​​បាត់​បង់​ជីវិត។ ​លោក ​Navalny ​និង​បស្ចិម​ប្រទេស​មួយ​ចំនួន​ បាន​បន្ទោស​​ថា​ រដ្ឋាភិបាល​រុស្ស៊ី​ជា​អ្នក​ប៉ុនប៉ង​ស​ម្លាប់​រូប​លោក។​ ​ការ​ចោទ​ប្រកាន់​នេះ​ត្រូវ​បាន​រុស្ស៊ី​បដិសេធ។​ ​​​​ក្រោយ​ពេល​លោក​មក​​ដល់​រុស្ស៊ី​វិញ​ភ្លាម​ តុលាការ​រុស្សី​បាន​​​​កាត់ទោស​លោក​​ដាក់​ពន្ធនាគារ​ចំនួន​២ឆ្នាំ​កន្លះ​ ពី​បទ​រំលោភ​លើ​លក្ខខណ្ឌ​​ស្ថិត​នៅ​ក្រៅ​ឃុំ​របស់​លោក។​ សំណួរ​នៅ​ពេល​នេះ​គឺ​ថា​ ​​​តើ​បក្ស​ប្រឆាំង​នៅ​រុស្ស៊ី​អាច​បន្ត​សកម្មភាព​ទៅ​មុខ​ ឬ​អាច​រស់​ឡើង​វិញ​ដែរ​ឬ​ទេ​ ​បើ​គ្មាន​មេដឹកនាំ​នោះ?​ ពី​ទីក្រុង​មូស្គូ​ ប្រទេស​រុស្ស៊ី​ លោក​ Charles Maynes ​រាយ​ការណ៍​ជុំ​វិញ​រឿង​នេះ​ ហើយ​លោក ​ជ្រា វណ្ណារិទ្ធ​ ជូន​សេចក្ដីប្រែ​សម្រួល។

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG