បទសម្ភាសន៍ VOA៖ សកម្មជនខ្មែររួមគ្នានឹងសហគមន៍អាស៊ីនៅរដ្ឋចចារជំរុញពលរដ្ឋបំពេញជំរឿន២០២០
ក្រុមសកម្មជនខ្មែរអាមេរិកាំងនៅរដ្ឋចចារសហការជាមួយនឹងអង្គការនៅក្នុងសហគមន៍អាស៊ីដទៃទៀត ដើម្បីធ្វើយុទ្ធនាការជំរុញឱ្យសមាជិកសហគមន៍ខ្មែរនិងអាស៊ីដទៃទៀត បំពេញជំរឿនឆ្នាំ២០២០។ ពួកគេយល់ថា នេះគឺជាការចូលរួមក្នុងដំណើរប្រជាធិបតេយ្យមួយ ដែលឈានទៅឱ្យអ្នកនយោបាយទទួលខុសត្រូវក្នុងការងារ ហើយសង្ឃឹមថា សហគមន៍នឹងទទួលបានការចាប់ច្រើនពីថ្នាក់ដឹកនាំរដ្ឋនិងរដ្ឋាភិបាលសហព័ន្ធ។ តទៅនេះជាភាគបញ្ចប់នៃបទសម្ភាសរបស់លោក ម៉ែន គឹមសេង នៃវីអូអេជាមួយនឹងសកម្មជននៃសមាគមខ្មែរអាមេរិកាំង នៅរដ្ឋចចារ ដែលមានកញ្ញា រ៉ា ប៉ិល ជាប្រធាន អ្នកស្រី សុភាព ឡែម ជាសហស្ថាបនិក អ្នកស្រី សុវណ្ណា ប៉ឺធិត ជាសមាជិកគណៈកម្មាធិការនាយក នាង ម៉ូនីកា នុត ជាលេខាធិការ និងកញ្ញា ស្តេហ្វានី សំ ជាអ្នកទទួលបន្ទុកបណ្តាញសង្គមនិងយុវជន៕