ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បទសម្ភាសន៍ VOA៖ «ស្នាមរបួស» រំលឹកពី​ការតស៊ូ​នៃអ្នករស់ពីរណ្តៅ​សព​​ខ្មែរ​ក្រហម​និងគុណធម៌​លើ​កុមារកំព្រា


ទាញ​យក​ពី​តំណភ្ជាប់​ដើម

របបខ្មែរ​ក្រហម​បាន​ឡើង​កាន់​អំណាច​នៅថ្ងៃទី​១៧​ ខែមេសា ​ឆ្នាំ​១៩៧៥​ និងកាប់សម្លាប់​ពលរដ្ឋ​កម្ពុជា​ជិត​២លាន​នាក់។ ក្នុងរយៈពេល​៤៥ឆ្នាំ​នេះ​ មានអ្នកស្រាវជ្រាវ​និង​អ្នកនិពន្ធ​ជាច្រើន​ខិតខំ​ចងក្រង​និងរក្សា​ទុក​ឯកសារប្រវត្តិសាស្ត្រ​ ដើម្បី​កុំឱ្យ​ពលរដ្ឋ​ខ្មែរ​ជំនាន់ក្រោយ​ភ្លេចពី​​ការ​ឈឺចាប់ ​និងសោកនាដ្យកម្ម​ ដែល​បាន​កើត​មាន​ឡើង​នៅ​កម្ពុជា​ក្រោមការគ្រប់គ្រង​របស់​ក្រុមកុម្មុយនីស្ត​ម៉ៅនិយម​​រយៈពេល​ជិត​៤ឆ្នាំ។​ លោកមុត ថារី ជាអ្នកដឹកនាំភាពយន្ត​ដ៏ល្បីឈ្មោះ​មួយរូប បាន​សរសេរ​សៀវភៅប្រលោមលោកជាលើកដំបូង​​ស្តីពី​រឿងពិតក្នុង​របបខ្មែរ​ក្រហម​ ដែលមានចំណងជើងថា «ស្នាមរបួស» ដើម្បី​រួមចំណែក​ក្នុងការរក្សា​ការចងចាំ​ពី​ជីវិត​អ្នក​​ ដែល​នៅ​រស់​​ពី​រណ្តៅ​សព​​ដែល​ខ្មែរ​ក្រហម​បាន​យក​ទៅសម្លាប់ និងវាសនា​កុមារកំព្រា​នៅ​កម្ពុជា​។ អ្នកនិពន្ធរូបនេះ​​​បាន​​ឆ្លុះបញ្ចាំងពី​ជីវិត​អ្នកទាំងនោះ​​តាម​រយៈតួអង្គគ្រូបង្រៀន​ម្នាក់​និង​កុមារកំព្រា​បីនាក់។ លោកម៉ែន គឹមសេង​នៃវីអូអេ​បាន​សម្ភាស​​លោក​មុត ថារីពីសៀវភៅ​នេះ​សម្រាប់​​ខួបលើក​ទី​៤៥​នៃការចាប់ផ្តើមរបប​វាល​ពិឃាត​នៅ​កម្ពុជា៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG