បទសម្ភាសន៍ VOA៖ និស្សិតខ្មែរនៅវូហានរីករាយចំពោះការបើកទីក្រុងនេះឡើងវិញក្រោយការបិទជិត៣ខែដោយសារជំងឺកូវីដ១៩
អាជ្ញាធរចិនកាលកាលពីថ្ងៃទី៨ ខែមេសា បានបើកឡើងវិញនូវចរាចរណ៍ចេញចូលនិងសកម្មភាពខ្លះនៅទីក្រុងវូហាន Wuhan ភាគកណ្តាលប្រទេសចិន ដែលជាប្រភពនៃការផ្ទុះរាតត្បាតជំងឺកូវីដ១៩ ក្រោយពីបានដាក់វិធានការតឹងរ៉ឹងបិទសកម្មភាពទីក្រុងនេះអាស់១១សប្តាហ៍កាលពីថ្ងៃទី២៣ខែមករា។ លោក ប៉ែន បារាំង ជានិស្សិតខ្មែរមួយរូបថ្នាក់អនុបណ្ឌិត ផ្នែកកម្មវិធីសិក្សានិងវិធីសាស្ត្របង្រៀន ដែលកំពុងសិក្សានៅទីក្រុងវូហាន ហើយដែល VOA បានសម្ភាសន៍កាលពីចុងខែមករា ក្រោយពីលោកព្យាយាមមិនបានសម្រេចដើម្បីចាកចេញពីទីក្រុងនេះ។ លោក សឹង សុផាត នៃ VOA បានធ្វើបទសម្ភាសន៍ជាមួយនិស្សិត ប៉ែន បារាំង ជាថ្មីអំពីស្ថានភាពចុងក្រោយនៅវូហានក្រោយការបើកសកម្មភាពវិញជាដំណាក់កាល និងមេរៀនខ្លះដែលលោកទទួលបានពីការជាប់ក្នុងសាលារយៈពេលជិត៣ខែ។ សូមលោកអ្នកស្តាប់បទសម្ភាសន៍នេះដូចតទៅ៖